កាលពីម្សិលមិញ Theme Axla 2 បានចេញកំណែទម្រង់ថ្មី ស្រឡាងអោយកាន់តែទាក់់ទាញជាងមុន។ Theme នេះសព្វថ្ងៃ មានចំនួនអ្នកប្រើប្រាស់ ប្រហែលជា 4ម៉ឺននាក់ឯណោះ បើគិតទាំងពី ជំនាន់ដើមរបស់វា។
ដោយសារតែ Theme នេះមានភាពទាក់ទាញ និង គួរអោយចង់គយគន់ ហើយរចនាបថរបស់វា ពិតជាឡូយនិង មើលទៅគួរអោយជក់ភ្នែក ដោយច្នេះហើយ វាទទួលបានការគាំទ្រ ទាំងពីជំនាន់ ដើមរបស់វាមកម្លេះ។ Theme ក្រោយពេលដែលតម្លើង រួចរាល់គឺ វាបានធ្វើការលុប ឈ្មោះរបស់កម្មវិធី ចេញពី ខាងក្រោម icon ហើយវាបានផ្លាស់ប្តូរ រចនាបថ icon របស់លោកអ្នក រំលេចទៅដោយ ពណ៌ប្លែកៗ និង គួរអោយទាក់ទាញ មិនថា icon របស់ Cydia ឬ Facebook Messenger ឡើយ ដូចដែរ លោកអ្នកបានឃើញ រូបភាពនៅខាងលើ ។ ចំពោះ icon នៅខាងក្នុង Settings ក៏មានភាពផ្លាស់ប្តូរ ដែលទាក់ទាញ ដោយ icon តូចៗ និង រំលេចទៅដោយ ពណ៌យ៉ាងស្រស់ស្អាត។ ប្រហែលជាមានប្រិយមិត្តជាច្រើន ដែលចូលចិត្ត Theme ដែលរំលេច ទៅដោយពណ៌យ៉ាងស្រស់ស្អាត ដូច្នេះអាចសាកល្បងផ្លាស់ប្តូរចំណី អារម្មណ៍របស់លោកអ្នក ជាមួយនឹង Theme Axla 2 ដែល Theme នេះវាមានពណ៌ ច្រើនចូលគ្នាគួរអោយទាក់ទាញ។ តោះសាកល្បងតម្លើង ឥឡូវនេះ
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 និង iOS 8
- Device របស់លោកអ្នក ដែល Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- មានការតម្លើង Tweak Winterboard ចេញពី Cydia រួចជាស្រេច
វិធីតម្លើង និង របៀបប្រើប្រាស់
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
- ប្រសិនបើលោកអ្នក មាន Source នេះរួចរាល់ គ្រាន់តែធ្វើការ Refresh បានហើយ
- បន្ទាប់ពីធ្វើការ Add Source និង Refresh រួចរាល់សូមធ្វើការ ស្វែងរក Axla 2 ហើយធ្វើការតម្លើង
- ក្រោយពីតម្លើង រួចរាល់សូមចូលទៅកាន់ Settings > Winterboard > Select Themes ហើយជ្រើសរើសយក Theme នៅខាងលើគេ ដែលបានតម្លើង អម្បិញមិញ បន្ទាប់មកធ្វើការ Respring Device របស់លោកអ្នក ជាការស្រេច
- ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នក ឡើងវិញ នឹងទទួល បាន Theme ដែលមាន រចនាបថដ៏ស្រស់ស្អាតមួយនេះ


0 comments:
Post a Comment