កីឡាករបាល់ទាត់ជើងខ្លាំងរបស់ Real Madrid, Cristiano Ronaldo ឥឡូវនេះបានក្លាយជាតួឯកមួយ ប្រចាំវីដេអូហ្គេមទូរស័ព្ទ ហើយហ្គេមនេះគឺគ្មានអ្វីទាក់ទងទាល់តែសោះ ជាមួយនឹងកីឡាបាល់ទាត់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់គេហទំព័រ 101greatgoals។
Cristiano Ronaldo បានចាប់ដៃគូជាមួយក្រុមហ៊ុន Hugo the Troll ក្នុងការផលិតហ្គេមមួយដែលមានឈ្មោះថា Ronaldo & Hugo: Superstar Skaters ហើយក្នុងនោះគេហទំព័រ Eurogamer.net បានឲ្យដឹងថា អ្នកលេងត្រូវរត់គេចខ្លួន ពីអ្នកតាមប្រមាញ់រូបថត នៅតាមដងវិថីក្នុងរដ្ឋ Las Vegas។
ទន្ទឹមគ្នានេះប្រិយមិត្តមួយចំនួនក៏មានមន្ទិលដែរថា ហេតុអ្វីបានជាកីឡាករបាល់ទាត់រូបនេះ បានចូលក្នុងការផលិតហ្គេមប្រភេទនេះ? តែទោះបីជាយ៉ាងនេះក្ដី វាប្រាកដណាស់ ដែលថាហ្គេមមួយនេះនឹងមានអ្នក Download យកមកលេងកម្សាន្តច្រើន ព្រោះពួកគេចង់ឃើញសកម្មភាពរបស់ កីឡាករលេខ៧ របស់ Real Madrid នៅក្នុងហ្គេមមួយនេះ។
បញ្ជាក់៖ ហ្គេមនេះអ្នកអាច Download បានទាំងនៅលើ App Store និង Playstore។

0 comments:
Post a Comment