រូបភាព​សិចស៊ី​របស់យុវតី​ខ្មែរ​​ជា​ច្រើន ត្រូវ​បាន​គេ​យក​ទៅ​ផ្សព្វ​ផ្សាយ​នៅ​លើ​វែបសាយ​អាស​អាភាស​

វា​មិនមែន​ជា​ការ​បង្អាប់​ បង្ខូច តែ​គឺជា​ការ​ពិត ព្រោះរូបភាព​របស់​យុវតី​ខ្មែរ​ជាច្រើនត្រូវ​បាន​គេ​យក​ទៅ​បង្កើត​​ក្នុង​ គណនី​វែបសាយ​អាស​អាភាស​ ​ដើម្បី​ស្រូបទាញ​យក​អ្នក​ទស្សនា​អោយ​កាន់​តែ​ច្រើន។ រូបភាព​ជាច្រើន​ទាំងនោះ​ទំនងជាត្រូវ​បានដក​ស្រង់​ចេញ​ពីទំព័រ​នៃ​បណ្តាញ​ សង្គម​​មាន​ ហ្វេសប៊ុក Instagram ជាដើម​។
រូបភាព​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ Profile នៅ​ក្នុង​គណនី​ជាច្រើន​ក្នុងគេហទំព័រ​អាសអាភាស​មានដូចជា Xvideo, Xnxx, Porntube ជាដើម​។ បើ​សិន​ជា​លោក​អ្នក​មាន​អាយុ​គ្រប់គ្រាន់​នឹងចូល​មើល​វែបសាយ​ទាំងនោះ​ លោកអ្នកប្រហែល​ជា​ចង់​ស្វែងរក​រូបភាព​ទាំងនេះ​ ព្រោះវា​នឹងមិនពិបាក​នោះ​ទេ​ក្នុង​ការ​ស្វែងរក​ដោយ​គ្រាន់​តែ​វាយពាក្យ «Khmer» នៅ​ក្នុង​ប្រអប់​ Search។ យើង​ពុំ​ដឹងថា តើ​មាន​អ្នក​ផ្សេង​លួច​យក​រូប​ភាព​ និងវីដេអូ​ទាំងនោះ​ទៅ​ផ្សព្វផ្សាយ​ រឺ​សាម៉ី​ខ្លួន​ផ្ទាល់​ជា​អ្នក​​ Upload ចូលទៅ​នោះ​ទេ​ ប៉ុន្តែ​បើ​តាម​ឈ្មោះ​ក្នុង Profile មួយ​ចំនួន និង​ការ​រៀបរាប់​មួយ​ចំនួន​ត្រូវ​បានគេ​ប្រើប្រាស់​ភាសា​ខ្មែរ។ ប្រការ​គ្រោះ​ថ្នាក់​នៅពេល​ Post រូបភាព​សិចស៊ី​លើ​បណ្តាញ​សង្គម​៖
១ – រូបភាព​ត្រូវ​គេលួចយក​ទៅ​ផ្សព្វផ្សាយ​ក្នុង​វែបសាយអាស​អាភាស
២ – ជនខិលខូច​ប្រើប្រាស់​ឈ្មោះ និងរូបភាព​ដាក់​ប្រកាស​លក់​ដូរ​ភេទ​
៣ – រងការ​បៀតបៀន​ពី​ប្រភព​មិន​ច្បាស់លាស់​ ដូចជាការ​ទូរស័ព្ទ​ចូល​ បបួល​ចូល​សណ្ឋាគារ​ជាដើម​…
៤ – បង្ករ​ផល​ប៉ះពាល់ដល់​កិត្តិយស​គ្រួសារ នៅពេលដែល​រូបភាព​ត្រូវ​បានអ្នកស្គាល់ រឺ​សាច់ញាតិ​ណា​ម្នាក់​រក​ឃើញ​ក្នុង​វែបសាយ​អាស​អាភាស​
ប្រការ​គ្រោះថ្នាក់​ខាង​លើ​ គឺជា​អំណៈអំណាង​ដែល​ធ្លាប់​បានកើត​មាន​ឡើង​​ចំពោះ​យុវតី​មួយ​ចំនួន​ដែល​មិន​ យល់ច្បាស់ពី​លក្ខន្តិកៈ​​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម​ ដូចជា​ការ​ Upload រូប​ភាពឯកជន​ដោយ​មិន​បាន​កំណត់​សិទ្ធឹ​​ជាដើម​ ដូច្នេះ​ដើម្បីជៀស​វាង​ការ​កើត​រឿងអាស្រូវ​ជាយថា​ហេតុ​ សូម​បញ្ឈប់​ការ​បង្ហោះរូបភាព​សិចស៊ី​ផ្ទាល់​ខ្លួន​លើ​បណ្តាញ​សង្គម បើទោះជាយើង​ស្គាល់ច្បាស់ពី​កម្រិត​សុវត្ថិភាព​របស់​បណ្តាញ​ទាំង​នោះ​ ច្បាស់ប៉ុណ្ណា​ក៏ដោយ​។ បញ្ជាក់៖ រូបភាព​ទាំងនេះ​ត្រូវ​បាន​ចំលង​ចេញពីគេហទំព័រ​អាសអាភាស​ Xvideo និង​ Xnxx







SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment