ទាញ​យក​ផ្ទាំង​រូបភាព​ដ៏​ស្រស់​ស្អាត ហើយ​មាន​លក្ខណៈ​រស់​រវើក​នេះ​ទាំងអស់​គ្នា សម្រាប់​ប្រិយមិត្ត​ Android


ការលេង Style ផ្សេងៗជា Theme ឬកម្មវិធី មួយចំនួន នៅលើទូរស័ព្ទ Android ក៏មានការពេញ និយមខ្លាំងមិនចាញ់ iOS ប៉ុន្មានទេ។ ក្រឡេកមក មើលការតុបតែង ដោយដាក់ ផ្ទាំងរូបភាព ដែលមានលក្ខណៈ រស់រវើកនៅលើ អេក្រង់វិញម្តង ក៏មិនតិចដែរ ឃើញថារាល់ ផ្ទាំងនៃរូបភាព និមួយៗមាន ការទាញយក ច្រើនមែនទែន។
ការធ្វើបែបនេះ គឺពិតជាធ្វើអោយ ទូរស័ព្ទរបស់យើង គួរអោយទាក់ទាញ និងស្រស់ស្អាត មែនទែន ហើយនៅ ថ្ងៃនេះដែរ ក្រុមការងារ របស់ខេមបូ ក៏មានផ្ទាំង រូបភាពចំនួន 3 សម្រាប់់ចែក ជូនប្រិយមិត្ត ដូច្នេះប្រសិនបើ ចង់ដឹងថាវាស្អាត និងគួរអោយ ទាក់ទាញប៉ុណ្ណា តោះតាមដាន ទាំងអស់គ្នា!!
​​        1. Asteroids 3D
b
ជាផ្ទាំងរូបភាពមួយដែល បង្ហាញពីលំហរ នៅលើអាកាស ដោយមាន ភពផ្សេងៗ និងបំណែកតូចៗ នៃថ្ម ដែលមានលក្ខណៈ 3D ដែលមើលទៅ ពិតជាឡូយ និងគួរអោយ ទាក់ទាញផងដែរ។ ជាមួយផ្ទាំង មួយនេះប្រិយមិត្ត ក៏អាចផ្លាស់ប្តូរ រូបភាព Background ផ្សេងៗ និងមុខងារ មួយចំនួនទៀត បានផងដែរ។
        2. LiveWater
c
ជាផ្ទាំងរូបភាព មួយដែលមាន ដុំទឹកកកចំនួន ២ ដែលអណ្តែត នៅលើផ្ទៃទឹក។ នៅក្នុងផ្ទាំង មួយនេះដែរ ប្រិយមិត្តក៏អាច ធ្វើការទម្រេត ទូរស័ព្ទយ៉ាង ម៉េចក៏បាន ពេលនោះផ្ទាំង រូបភាពនោះ ក៏មានចលនា ទៅជាមួយដែរ ហើយប្រិយមិត្ត ក៏អាចផ្លាស់ Background ផ្សេងៗបានផងដែរ ដែលវាពិតជា ធ្វើអោយទូរស័ព្ទ របស់យើងកាន់តែទាក់ទាញ មួយកំរិតទៀត។
        3. MyOcean
d
ជាផ្ទាំងរូបភាព មួយដែលបង្ហាញ អំពីមហាសមុទ្រ ដែលមានភ្នំ មួយនៅចំកណ្តាល និងមានសត្វត្រី ដូហ្វីន ហែលលេង ចុះឡើង ពិតជាគួរអោយ ទាក់ទាញមែនទែន។ ប្រសិនបើប្រិយមិត្ត ផ្តេកទូរស័ព្ទទៅឆ្វេង រឺស្តាំនោះផ្ទាំង នោះក៏មាន ចលនាផងដែរ ហើយប្រិយមិត្ត ក៏អាចកែរ សម្រួលមុខងារ ផ្សេងៗបាន ផងដែរនៅក្នុង កម្មវិធីមួយនេះ។
ជាចុងក្រោយ សូមអរគុណ ប្រិយមិត្តទាំងអស់ ដែលតែងតែ គាំទ្រខេមបូ។ ខេមបូសង្ឃឹម ថាប្រិយមិត្តនឹង ពេញចិត្តនឹង Tweak មួយនេះ ហើយក្រុមការងារ យើងនឹងខិតខំ ស្វែងរកកម្មវិធី ណាដែលប្លែក សម្រាប់ចែក ជូនប្រិយមិត្ត ក៏ដូចជាចំណី អារម្មណ៍ថ្មីៗ ផងដែរ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment