Rad boarding ជាប្រភេទហ្គេម ជិះបន្ទះស្គី ចុះពីលើ ភ្នំទឹកកក ចុះយ៉ាងណា អោយលឿន ជាទីបំផុត មុនពេលកំអែល ភ្នំភ្លើងធា្លក់ ត្រូវយើង។ នៅក្នុងហ្គេមនេះ ប្រិយមិត្ត ក៏អាចលេង ស្ទាយចាក់ក្បាច់ បានផងដែរ ប៉ុន្តែមានតែមួយ ក្បាច់ទេ ដែលមើល ទៅពិតជាឡូយ មិនធ្លាប់បាន ឃើញពី មុនមក។ រីឯក្រាហ្វិចវិញ មានភាពភ្លឺច្បាស់ ត្រជាក់ភ្នែក តែម្តង រួមជាមួយ ចលនា តួអង្គ និង ទេសភាព នៅក្នុងហ្គេម ពិតជារស់រវើក ស្រស់ស្អាត មែនទែន ធ្វើអោយអារម្មណ៍ មិនអាចបំភ្លេចបាន នូវទិដ្ឋភាព ទាំងនោះ បានឡើយ។
បន្ថែមពីនេះ ថែមទាំងមានការ ផា្លស់ប្តូរទីកន្លែង តួអង្គ និងដំឡើងកំរិត Level skill មួយចំនួន ដូចជា ម៉ោង បង្កើនល្បឿន ទៅមុខ ការបង្ហាញ រូបភាពយឺត ពេលវេលា និងដទៃទៀត ដើម្បីអោយការលេង កាន់តែជក់ចិត្ត សប្បាយរីករាយ ជាងមុន។
សូមទស្សនា វីដេអូខាងក្រោមនេះ៖
បើមានចំនាប់អារម្មណ៍ អ្នកទាំងអស់គ្នា អាចសាកល្បង ដោនឡូដ ហ្គេមនេះបាន ដោយឥតគិតថ្លៃ ដែលវាមាន ទំហំមិនដល់ 91.2 MB នោះទេ។ ចំពោះ Android និង Windows phone នៅមិនអាចលេង បាននៅ ឡើយទេ។
សំរាប់ iOS
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ឡើងទៅ
- Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
- ចុចទីនេះ ដើម្បីទាញយក
ក្រោយពី បានដោនឡូដលេង រួចហើយ ឃើញថា សប្បាយរីករាយ ជក់ចិត្ត ជាខ្លាំង ធ្វើអោយអារម្មណ៍ ចង់តែលេង លេងរហូត ដោយសារ តែចលនា កាយវិការ របស់តួអង្គ ពិតជាអាចបំភ្លេចបាន ទាល់តែសោះ។ ខេមបូជឿជាក់ ប្រិយមិត្ត ប្រហែល ជាពេញចិត្ត នឹង ចូលចិត្តលេង ហ្គេមនេះដែរ។





0 comments:
Post a Comment