នៅថ្ងៃនេះ ខេមបូ ធ្វើការណែនាំ ហ្គេមមួយ មានឈ្មោះ Blitz Brigade ដែលជាហ្គេម បាញ់ប្រយុទ្ធគ្នា ជាលក្ខណៈ Online ហើយថែមទាំង ធ្វើការបាញ់ ជាក្រុមទៀត។ ដោយឡែក ហ្គេមមួយនេះ ចេញរាងយូរហើយ ប៉ុន្តែត្រូវបានកំនែអាប់ដេតថ្មី ដោយបន្ថែមមុខងារ ជាច្រើន ដូចជា ក្រាហ្វិច ភ្លឺច្បាស់ ត្រជាក់ភ្នែកជាងមុន បន្ថែមអាវុធ ទំនើបៗថី្មៗ និងដទៃទៀត ជាច្រើន ដើម្បីបង្កើតបរិយាយ អ្នកលេង អោយកាន់តែមាន អារម្មណ៍ ជក់ចិត្ត សប្បាយរីករាយ ជាមួយនឹងហ្គេមនេះទៀត។
ដូចអ្វីដែល ប្រិយមិត្ត មួយចំនួន ដឹងរួចមកហើយ អំពីរបៀបលេង គឺត្រូវបាញ់ សត្រូវអោយស្លាប់អស់ ចំនួន 99នាក់ មុននាទីបញ្ចប់ ឫក៏ បាញ់សំលាប់សត្រូវអោយបានច្រើនជាងគេ ទើបអាចទទួល បានជោគជ័យ នៃហ្គេម។
សូមទស្សនា វីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖
មិត្តអ្នកអាន អាចសាកល្បង ទាញយកវាបានដោយ ឥតគិតថ្លៃឡើយ នៅក្នុងប្រព័ន្ធប្រតិបតិ្តការណ៍ iOS និង Android ដែលមានទំហំ មិនលើស 821 MB នោះឡើយ។
សំរាប់ iOS
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 ឡើងទៅ
- Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
- ចុចទីនេះ ដើម្បីទាញយក
សំរាប់ Android
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 2.3 ឡើងទៅ
- Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
- ចុចទីនេះ ដើម្បីទាញយក
ក្រោយពី បានសាកល្បងលេង ហ្គេមនេះហើយ ពិតជាធ្វើអោយអារម្មណ៍ លែងអផ្សុក ទៀតហើយ ព្រោះវាមាន ការបាញ់ រថក្រោះ និង កន្ទុំរុយ អ្វីដែល ពិសេសការ កំចាត់សត្រូវ ថែមទាំងអាចជិះ រថក្រោះ ឡើងលើឡាន ទៅវាយប្រហារ សត្រូវបានទៀតផងដែរ ធ្វើអោយការលេង កាន់តែជក់ចិត្ត ដិតអារម្មណ៍តែម្តង។





0 comments:
Post a Comment