ប្រិយមិត្តប្រាកដ ជាបានស្គាល់ រួចមកហើយ ជាមួយនឹង ហ្គេមបាញ់គ្នា ហៅថា “រាំបូ” មួយនេះ ព្រោះថា វាពិតជា សប្បាយជក់ចិត្ត និងពេញនិយម ខ្លាំងមែនទែន។ ជាមួយនឹង ហ្គេមមួយនេះ ដែលភាសា អង់គ្លេស ហៅថា “Metal Slug 3” នេះត្រូវបាន លេងនៅលើ ម៉ាស៊ីនហ្គេម មួយចំនួន ដូចជា Playstation 1/2, ទូរម៉ាស៊ីនហ្គេម ជាដើម ដែលមាន រយៈកាល យូរណាស់ហើយ ផងដែរ បើគិតទៅ ប្រហែលជា 15 ឆ្នាំជាងហើយ ដែលត្រូបាន ផលិតឡើង ដោយក្រុមហ៊ុន ជប៉ុនមួយ ឈ្មោះថា “SNK”។
នៅខណៈនេះដែរ ខេមបូសូមលើកយក Metal Slug 3 (រាំបូវគ្គ៣) មកបង្ហាញជូន មិត្តអ្នកអាន ដើម្បីលេងកំសាន្ត ក៏ព្រោះតែ ក្នុងចំណោម វគ្គភាគច្រើន គឺវគ្គទី៣ នេះគឺ សប្បាយលេង ជាងគេ ព្រោះថាវា សម្បូរទៅ ឈុតឆាកប្លែក និងមាន រយៈពេល លេងយូរជាងគេ។
បើសិន ជាលោកអ្នកទាញយក តាមរយៈ Playstore នោះប្រាកដ ជាមិន បានទេ ព្រោះថា នៅក្នុង Playstore ហ្គេមមួយនេះ ត្រូវបាន គិតថ្លៃ ក្នុងតម្លៃ 2.46 $ ប៉ុន្តែលោកអ្នក ក៏អាច ទាញយក វាបានដោយ ឥតគិតថ្លៃ ផងដែរ ដោយអនុវត្ត តាមជំហ៊ាន ងាយៗដូច ខាងក្រោម !!
របៀបទាញយក និងតម្លើង៖
សម្រាប់ប្រព័ន្ធ Android
- ជាដំបូង ដើម្បីទាញយក ហ្គេមរាំបូ វគ្គ៣នេះ គឺយើងត្រូវ ប្រើប្រាស់ កម្មវិធី 25PP ជំនួយ ដូចនេះដើម្បី តម្លើងកម្មវិធី 25pp បាន សូមទាញយក ដោយចុចទីនេះ
- បន្ទាប់ពីតម្លើង កម្មវិធី 25PP រួចហើយ សូមបើកវា រួចធ្វើការ ស្វែងរក ដោយវាយពាក្យ “Metal Slug 3” និងធ្វើការ តម្លើងជា ការស្រេច។
សូមទស្សនាវីដេអូ ខាងក្រោមនេះ អំពីវិធីទាញយក ហ្គេមរាំបូវគ្គ៣៖
សម្រាប់ប្រព័ន្ធ iOS
- បើសិនជាអ្នក មានកម្មវិធី 25pp អាចសាកល្បង ធ្វើតាម វិធីខាងលើ ប៉ុន្តែឥឡូវនេះ ខេមបូ សូមលើកយក កម្មវិធីមួយទៀត មកបង្ហាញម្តង ដែលវាមាន ឈ្មោះថា “HipStore”។ ដូចនេះ ដើម្បីតម្លើង “HipStore” បានសូម ចុចទីនេះ ហើយចុចលើពាក្យ Install ជាការស្រេច។
- (ដើម្បីអោយកាន់តែច្បាស់ ពីរបៀបតម្លើង HIPStore សូមចុចទីនេះ)
- បន្ទាប់ពីបាន ទាញយក HipStore បានដោយ ជោគជ័យហើយ សូមបើកវា រួចធ្វើការ ស្វែងរក ហ្គេមរាំបូ ដោយវាយ ពាក្យ “Metal Slug 3” និងធ្វើការតម្លើង ជាការស្រេច។
ជាចុងក្រោយ ខេមបូ សូមចូលរួម ត្រេកអរដល់ ប្រិយមិត្ត ដែលបាន តម្លើងហ្គេម ខាងលើបាន ដោយជោគជ័យ។ ប្រសិនបើ មាន បញ្ហាអ្វីមួយ សូមបញ្ចេញ ជាមតិ (Comment) នៅខាងក្រោម ហើយពួកយើង នឹងខិតខំ ដោះស្រាយជូន។ សូមអរគុណ !!


0 comments:
Post a Comment