ខេមបូតែងតែ ធ្វើការបង្ហាញ Tweak ជូនលោកអ្នក ម្តងមួយៗ ទៅកាន់លោកអ្នក ក៏ដូចជា Tweak ដែលមានប្រយោជន៍ Tweak សម្រាប់ លេងស្តាយ និង Tweak ដែលសំខាន់ៗ ជាច្រើនទៀត ផងដែរ។
សម្រាប់ថ្ងៃនេះ វិញខេមបូ នឹងធ្វើការ បង្ហាញ Tweak ម្តងទាំង ៥ តែម្តង សម្រាប់លេងស្តាយ នៅលើ Home Screen របស់លោកអ្នក ដែលរួម បញ្ចូលគ្នា អោយ Home Screen របស់លោកអ្នក កាន់តែមានសោភ័ណភាព ស្រស់ស្អាត ជាងមុន និង មានរចនាបថ ដែលមើល ទៅដ៏ គួរអោយ ទាក់ទាញ ចំណាប់អារម្មណ៍ពីអ្នក ដទៃផងដែរ។
ប្រសិនបើលោកអ្នក រួមបញ្ចូល ជាមួយនឹង Theme ទៀតមើល ទៅកាន់តែ គួរអោយ ទាក់ទាញ ផងដែរ។ជាមួយនឹង Tweak សម្រាប់ លេងស្តាយ នៅលើ Home Screen ទាំង ៥ នេះ ដែល សម្រាប់ ដំណើរការលើប្រព័ន្ធ ប្រតិបត្តិការ iOS 8។ តោះសាកល្បង ជាមួយនឹង ខេមបូឥឡូវនេះ :
- Tweak ColorBadges
Tweak ទីមួយនេះមាន ឈ្មោះថា Color Badges ដែលចេញ អោយ ប្រើប្រាស់តាំង ពីជំនាន់ iOS 7 ហើយទើប តែមាន កំណែទម្រង់ថ្មី សម្រាប់ iOS 8 ផងដែរ។ Tweak នេះជា Tweak ម្យ៉ាងសម្រាប់ លេង ស្តាយលើ Notification របស់កម្មវិធី ដែលលោត មកជាលេខ យើងអាច កែសម្រួលស្តាយ ផ្សេងៗនៅក្នុង Settings បានក្រោយ ពីតម្លើង Tweak នេះរួចរាល់។ Tweak នេះលោកអ្នក អាចធ្វើការ តម្លើង និង ទាញយក បានដោយ ឥតគិតថ្លៃ តាមរយៈ Source Biteyourapple ផងដែរ។
- Tweak Round Dock
Tweak ទីពីរនេះមានឈ្មោះថា Round Dock សម្រាប់លេងស្តាយ នៅជុំវិញ icon ទាំងបួនដែល នៅខាងក្រោមនៃ Home Screen ដែលមាន Layout នៅជិត icon និង មានរាងកោង ទៅតាម icon ផងដែរ។ វាមើលទៅគួរ អោយទាក់ទាញ និង ជួយបន្ថែម សោភ័ណភាព Home Screen របស់លោក អ្នកអោយកាន់តែ ស្រស់ស្អាត ផងដែរ ។ លោកអ្នកអាច ស្វែងរកវា តាមរយៈ Cydia បាន ហើយធ្វើការ តម្លើងជាការស្រេច។
- Tweak Slices
Tweak ទីបីនេះមានឈ្មោះថា Slices ជា Tweak សម្រាប់បង្កើត Profile ក្នុងការ លេងហ្គេម លើហ្គេម និង បង្កើត Profile លើកម្មវិធី ផ្សេងៗ អោយបានចាប់ ពីពីរ ឡើងទៅ។ លោកអ្នកកាន់ តែងាយស្រួល ក្នុងការ គ្រប់គ្រង កម្មវិធីផ្សេងៗ និង ហ្គេមផ្សេងៗ ពីព្រោះវា អាចបើក អោយប្រើប្រាស់ ក្នុងពេល តែមួយ នៅលើ Home Screen។ ដើម្បីប្រើប្រាស់ Tweak នេះសូមចូល ទៅកែ សម្រួលក្នុង Settings > Slices ហើយធ្វើការ កែសម្រួល ជាការស្រេច។ Tweak នេះលោកអ្នក អាចទាញយក បានដោយ ឥតគិតថ្លៃ ចេញពី Source Biteyourapple បាន។ Tweak នេះប្រហែល ជាពិបាក យល់បន្តិច ដូច្នេះដើម្បី អោយកាន់តែជ្រាប សូមទស្សនា វីដេអូខាងក្រោម៖
- Tweak Winterboard
ចំពោះ Tweak ទីបួននេះគឺជា Tweak សម្រាប់លេងស្តាយ តាមរយៈ Theme ដែលអ្នកបង្កើត Theme ឬក៏ស្តាយផ្សេងៗ ដើម្បីយក មកលេង ស្តាយនៅលើ Device របស់យើង តែម្តង។ Tweak នេះមានប្រិយមិត្ត ជាច្រើន ដែលបានស្គាល់ ពីព្រោះ វាជា Tweak ដែល ពេញនិយមបំផុត ក្រោយពេលដែល Device របស់ខ្លួន Jailbreak រួចរាល់ មិនភ្លេចឡើយ ជាមួយនឹង ការតម្លើង Tweak មួយនេះ។ លោកអ្នក អាចស្វែងរក និង តម្លើងវា តាមរយៈ Cydia ។ ហើយលោកអ្នក អាចស្វែងរក Theme ផ្សេងៗ នៅក្នុង Cydia ផងដែរ តាមរយៈ ឈ្មោះរបស់ Theme នីមួយៗ ហើយក៏អាច តាមដាន ជាមួយនឹង ខេមបូ ដែលតែងតែលើក យក Theme ពិសេសៗដើម្បី បង្ហាញជូន ប្រិយមិត្ត។
- Tweak Cylinder
Tweak ទីប្រាំគឺជា Tweak Cylinder សម្រាប់លេង ស្តាយនៅ ពេលដែល លោកអ្នកអូស ឬ Slide ទៅកាន់ ផ្ទាំង Home Screen មួយទៀត Tweak នេះគឺជា ដៃគួប្រកួត ប្រជែង ជាមួយនឹង Tweak Barrel។លោកអ្នកអាច សាកល្បង តម្លើង Tweak Barrel ឬ Cylinder មួយណា ក៏បាន ប្រសិនបើ លោកអ្នក ពេញចិត្ត Tweak មួយណាគួរ តែសាកល្បង តម្លើង Tweak នោះ ប៉ុន្តែសម្រាប់ ខេមបូគួរតែ ជ្រើសរើស Cylinder ព្រោះវាជា Tweak ដែលចេញក្រោយ Barrel ប្រហែល ជាមាន កំណែកែប្រែ ច្រើន ជាង Tweak Barrel សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS 8 ។ លោកអ្នកអាច ស្វែងរក Tweak ទាំងពីនេះ នៅក្នុង Source Biteyourapple បាន។
ខាងក្រោមនេះគឺជារបៀប Add Source Biteyourapple
- ចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
- សម្រាប់ Tweak ណាដែលស្វែងរកមិនឃើញ សូមធ្វើការ Refresh Cydia របស់អ្នក
- រួចធ្វើការស្វែងរក ឈ្មោះ Tweak ដែលខេមបូ បានបង្ហាញ នៅខាងលើ រួចធ្វើការ តម្លើងជាការស្រេច។






0 comments:
Post a Comment