ពិត​ជា​ឡូយ! វិធី​សាស្ត្រ​ក្នុង​ការ​លេង Theme ផ្សេងៗ​នៅ​លើ iPhone, iPad, iPod ដោយ​មិន​ចាំ​បាច់ Jailbreak (មានវីដេអូ)

Cover
ខេមបូតែងតែណែនាំ នូវចំណីអារម្មណ៍ ប្លែកៗសម្រាប់ ចែកជូន ដល់ប្រិយមិត្ត ជារឿយៗ ជាពិសេស សម្រាប់ ប្រិយមិត្ត iOS គឺភាគច្រើន តម្រូវទៅលើ ប្រិយមិត្ត ដែលមាន Device មិនទាន់ Jailbreak រួចរាល់ ពីព្រោះ ចាប់តាំង ពីជំនាន់ iOS 8.1.3 និង 8.3, 8.4 គឺមិនទាន់ មានជំនាន់ ប្រតិបត្តិការ មួយណាដែលអាច Jailbreak បានឡើយ។
សម្រាប់ថ្ងៃនេះវិញ ខេមបូនឹងធ្វើការ ណែនាំពី វិធីសាស្រ្តលេង Theme នៅលើ Device ដោយមិន ចាំបាច់ Jailbreak ឡើយ វាមិនមាន ជាការដាក់ icon ធម្មតាបែប បើកមកចេញ គ្រាន់តែ ជា Link ឡើយ ប៉ុន្តែ វាគឺជា Theme តែម្តង ដោយមាន icon សម្រាប់ជំនួស icon នីមួយៗទៅតាម Theme ដែលលោក អ្នកចង់បាន ហើយគ្រាន់ តែធ្វើការ Install វាជាការ ស្រេច។ នៅក្នុងការ លេង Theme នេះវាតម្រូវ អោយលោក អ្នកធ្វើការ ជ្រើសរើស Theme ដែលលោក អ្នកចង់បាន នៅក្នុង នោះវាមាន Wallpaper ផ្សេងៗ ទៅតាម Theme និង Device សម្រាប់ icon វិញគឺវាមាន តម្រូវរូបភាព និង រចនាបថ ទៅតាម Theme ដែលលោក អ្នកចង់បាន ហើយធ្វើ ការតម្លើង វាសម្រាប់ icon ដែលលោក អ្នកចង់ធ្វើការ ផ្លាស់ប្តូរ។​ ឧទាហរណ៍លោក អ្នកបាន ទាញយក icon របស់កម្មវិធី​ Facebook ដូច្នេះ ត្រូវទាញយក icon របស់ Facebook ហើយធ្វើការ ផ្លាស់ប្តូរ នៅលើ HomeScreen ប៉ុន្តែ ពេលដែលបើក icon នោះទៅ​ វានឹងចូលទៅកាន់ កម្មវិធីរបស់ Facebook ដោយស្វ័យប្រវ័ត្ត តែម្តង ដើម្បីកុំ អោយមាន ភាពស្មុគ ស្មាញសូម ទាញយក icon ដើមរបស់ វាដាក់ ដោយឡែក នៅក្នុង មួយ Folder តែម្តង។ តោះសាកល្បង ជាមួយនឹង ខេមបូឥឡូវនេះ៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
  • Device របស់លោកអ្នកដែលមិនទាន់ Jailbreak ឬ Jailbreak រួចរាល់


វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Safari រួចធ្វើការបើកវេបសាយតាមរយៈ តំណរនេះ


សូមទស្សនាវីដេអូខាងក្រោម
  • នៅក្នុង Theme នីមួយៗ វាមិនមាន icon ច្រើនណាស់ណា ដូចដែរ លោកអ្នក ចង់បាន ទេ តែវាមាន icon សំខាន់ៗ និង ទៅតាម Theme ហើយវាមាន Wallpapers សម្រាប់ Lock Screen និង Home Screen តម្រូវទៅតាម Theme ផងដែរ
  • សម្រាប់ប្រិយមិត្ត ដែលចង់ លុប Theme ដែលមិន ពេញចិត្តហើយ តម្លើង Theme ផ្សេងគ្រាន់តែចូល ទៅកាន់ Settings > General > Profile ហើយធ្វើការ លុប Profile របស់ Theme ដែលបាន Install រួចរាល់ជា ការស្រេច





នេះគឺជា ការលេង Theme មួយបែប សម្រាប់លោកអ្នក ដែលមិនទាន់ បាន Jailbreak ហើយចង់ លេង Theme លើ Device របស់ខ្លួនអាច សាកល្បង ជាមួយនឹង ខេមបូបាន។ វាមិនមែន គ្រាន់តែ ជាការ បន្ថែម icon ទេ អាចហៅ វាថា ជា Theme ក៏បាន ពីព្រោះ រាល់ icon ដែលលោក អ្នកបានតម្លើង សុទ្ធតែអាច បើកបាន នឹងលោតចូល ទៅតាម កម្មវិធី ឈ្មោះ ដើមរបស់វា ទាំងអស់ ដូចជា App Store, Facebook, Messages, Phone, Music និង icon ផ្សេងៗទៀត ជាដើម។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment