
ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាចេះតែជឿនលឿនទៅ ដូចជា ស្មាតហ្វូន និង ឧបករណ៍ផ្សេងៗ ទៀត ហើយចំនួនអ្នកប្រើប្រាស់ ស្មានហ្វូនក៏មានការ កើនឡើងយ៉ាងច្រើន ជាពិសេសគឺ ពពួកស្មាតហ្វូនដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS នេះតែម្តង តែក៏មាន ប្រិយមិត្តជាច្រើនជ្រើសរើស ពពួក Android ដែរដោយសារមនុស្សម្នាក់ មានការយល់ឃើញខុសគ្នា និង មានជម្រើសខុសគ្នា មិនដូចគ្នានោះទេ។
ប្រិយមិត្តរបស់ខេមបូ ភាគច្រើន ប្រហែលជាចូលចិត្ត ថតរូបបែប Selfie ម្នាកឯង ឬ បែបគ្រួសារ នៅពេលដែល ចេញដំណើរកំសាន្ត ឬ ជួបជុំ មិត្តភក្តិ ឬ ក៏ពេលដែលកំពុងនៅជាមួយ គ្រួសារជាច្រើន។ ខេមបូអាចទាយបាន ថានៅក្នុង Device របស់ប្រិយមិត្តម្នាក់ភាគច្រើនមានកម្មវិធីថតរូបមិនក្រោមពីពីរ កម្មវិធីឡើយ។ សម្រាប់ថ្ងៃនេះវិញ ខេមបូនឹងលើកយក កម្មវិធី សម្រាប់ថតរូប Selfie ដែលកំពុងពេញនិយម សព្វថ្ងៃនៅលើ iOS Device របស់យើង។
Camera 360 គឺជាកម្មវិធី សម្រាប់ថតរូប Selfie ដែលពេញនិយមបំផុត ពីព្រោះកម្មវិធីនេះ នៅពេលដែលថតទៅ មាន Effect ស្រស់ស្អាតសាកសម និង សាច់មុខរបស់យើងយ៉ាងស្រស់ស្អាត។ កម្មវិធីនេះ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS និង Android។ មកដល់ពេលនេះ កម្មវិធីនេះបានធ្វើការ ចេញកំណែទម្រង់ថ្មី ជាមួយនឹង Effect យ៉ាងស្រស់ស្អាតជាច្រើន ដែលមាននៅក្នុងកម្មវិធីនេះ។ លោកអ្នកអាចទាញយកដោយឥត គិតថ្លៃតាមរយៈ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ដោយគ្រាន់តែ ចុចទីនេះ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅក្នុង Play Store សូមចុចទីនេះ ដើម្បីទាញយក។
B612 គឺជាកម្មវិធី សម្រាប់ថត Selfie ដែលទើបនឹងចេញថ្មីៗ នេះទេ ប៉ុន្តែមានការគាំទ្រពី សំណាក់អ្នកប្រើប្រាស់ ជាច្រើន ដោយសារតែកម្មវិធីនេះ នៅពេលដែលថត Selfie មានសាច់ម៉ត់ខៃ យ៉ាងស្រស់ស្អាត ហើយមាន Effect ទៅតាម ពន្លឺដែលជះមកផងដែរ។ កម្មវិធីនេះ គួរតែមាននៅលើ Device សម្រាប់ប្រិយ មិត្តដែលចូលចិត្ត ថត Sefie ងាយស្រួលក្នុងការ ជ្រើសរើស ពេលខ្លះ លោកអ្នកក៏អាចប្រើប្រាស់ កម្មវិធី 360 ប៉ុន្តែបើសិនលោកអ្នក ថតរូបភាព Selfie បែបនៅខាងក្រោម ចង់អោយមានពន្លឺ និង effect បែបធម្មជាតិគួរតែ សាកល្បងប្រើប្រាស់ B612 ដែលដាក់អោយប្រើប្រាស់ លើប្រព័ន្ធប្រតិបត្តិការ iOS និង Android។ សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS សូម ចុចទីនេះ ។ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android សូមចុចទីនេះ ។
PicLab វាមិនមែនជាកម្មវិធី សម្រាប់ថតរូបទេ ប៉ុន្តែវាគឺជា កម្មវិធី សម្រាប់កែរូបភាព ដ៏ពេញនិយមមួយផងដែរ។ វាមានសមត្ថភាព កែដាក់ Effect ឬ ពណ៌ផ្សេងៗ អ្វីដែលពិសេសកម្មវិធីនេះ ក៏អាចកែដាក់ អក្សរបានដែរ ហើយវាថែមទាំង Support និង អក្សរខ្មែរទៀតផង កម្មវិធីនេះខេមបូសង្កេតឃើញថា មានប្រិយមិត្តជាច្រើន ដែលកំពុងតែប្រើប្រាស់ វាសព្វថ្ងៃយ៉ាងពេញនិយមផងដែរ។ កម្មវិធីនេះ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android និង ប្រព័ន្ធប្រតិបត្តិការ iOS។ លោកអ្នកអាចធ្វើការទាញយក សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ដោយគ្រាន់តែ ចុចទីនេះ រី ឯ ប្រព័ន្ធប្រតិតបត្តិការ Android សូម ចុចទីនេះ។
រីឯសម្រាប់ ប្រិយមិត្តដែលចូលចិត្ត ថតរូបខ្លួនឯងជាប់ជាមួយ និង ទេសភាពផ្សេងៗ អាចធ្វើការប្រើប្រាស់ កម្មវិធីដែលមានឈ្មោះថា VSCO Cam ដែលខេមបូបានណែនាំកាលពីថ្ងៃមុន សម្រាប់ពត៌មានបន្ថែមអំពី កម្មវិធីនេះ សូម ចុចទីនេះ ។ នៅមានកម្មវិធីជាច្រើនទៀត កម្មវិធីដែលខេមបូលើក យកមកបង្ហាញជូនប្រិយមតិ្តនេះ គឺជាកម្មវិធីដែលពេញនិយមបំផុត នៅពេលក្រោយៗ ទៀតខេមបូនឹងធ្វើការ ណែនាំកម្មវិធីពិសេសៗជាច្រើនទៀត ដើម្បីចែកជូនដល់លោកអ្នក។



0 comments:
Post a Comment