ការលេងហ្គេម ក្បាច់គុន គឺធើ្វអោយយើង មានភាព សប្បាយរីករាយ ជក់ចិត្តដិត ក្នុងអារម្មណ៍ ទៅតាមចំនង់ ចំនូលចិត្ត របស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ នៅក្នុងថ្ងៃ នេះផងដែរ ខេមបូនឹងលើកយក ហ្គេមមួយ មានឈ្មោះថា Fatal fight ជាហ្គេម លេងក្បាច់គុន ជាច្រើនទៅ តាមវគ្គនីមួយៗ នៃសាច់រឿង ហ្គេមទាំងមួល។
ហ្គេមមួយនេះ តម្រូវអោយ ប្រិយមិត្ត បញ្ជាតួអង្គមួយ ដើរវាយ ប្រយុទ្ធ ជាមួយនិនចារ ដែលធើ្វការ រារាំង ដំណើរ និង ជាសត្រូវ ដ៏ធំរបស់យើង។ នៅពេល កំពុងប្រយុទ្ធ យើងអាច ដណ្តើមអាវុធ ក្នុងដៃរ បស់សត្រូវ យកមក ប្រើប្រាស់ និង អាចដាក់ ស៊ូពើបាន ផងដែរ ទៅតាមវគ្គផ្សេងៗ នៃហ្គេម ហើយអាវុធ ទាំងនោះមាន ដូចជា ដាវ លំពែង ជាដើម។
បើចង់ជ្រាបច្បាស់ ទស្សនាវីដេអូ ទាំងអស់គ្នា៖
មិត្តអ្នកអាន អាចសាកល្បង ទាញយក វាបានដោយ ឥតគិត ថ្លៃឡើយ សំរាប់ប្រព័ន្ធ ប្រតិបតិ្តការណ៍ iOS និង Android តាមតំណរខាងក្រោម។
សំរាប់ iOS
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិ ការណ៍ iOS 7 ឡើងទៅ
- Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
- ចុចទីនេះ សម្រាប់ដោនឡូដ
សំរាប់ Android
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិ ការណ៍ Android 4.1 ឡើងទៅ
- Device មិនទាន់ Root ក៏អាចលេង បានដែរ
- ចុចទីនេះ សម្រាប់ដោនឡូដ
ជាចុងក្រោយ ខេមជឿជាក់ថា ប្រិយមិត្ត នឹងពេញចិត្ត ហ្គេមមួយនេះ ជាក់ជា មិនខានឡើយ ព្រោះ វាមាន ក្បាច់គុន និង ស៊ូពើជាច្រើន ហើយអី្វពិសេស នោះថែម ទាំងមានការ ផ្លាស់ប្តូរតំបន់ ធើ្វអោយការ លេងកាន់តែ ជក់ចិត្ត ដិតអារម្មណ៍ ជាងមុន។





0 comments:
Post a Comment