កម្មវិធីកែរូប នីមួយៗពិតជាមានមុខងារ មិនខុសគ្នាច្រើនប៉ុន្មានទេ តែអ្វីដែលសំខាន់នោះកម្មវិធីទាំង នោះ តែង មាន មុខងារ ខ្លះដែល ខុសគ្នា ដើម្បីទុក ទាក់ចិត្ត និងបំពេញ តម្រូវការ របស់អ្នកប្រើប្រាស់ ដូចនេះយើង ជាអ្នកប្រើប្រាស់គួរគប្បីដឹង ថាយើង ត្រូវការអ្វី ហើយយើង ត្រូវជ្រើសរើស កម្មវិធី មួយណា ដែលល្អ សំរាប់បំពេញ តម្រូវការរបស់យើង។ លើកនេះខេបូសូមណែនាំពីកម្មវិធីមួយទៀតដោយមុនពេលដោនឡូដ អ្នកត្រូវ ដឹងពី មុខងារ របស់វា ជាមុនសិន។

កម្មវិធីនេះ មានឈ្មោះថា Aillis ជាប្រភេទ កម្មវិធី កែរូបភាព ដែលមាន រចនាបថ ប្លែកៗ ច្រើន ដែលអ្នកប្រើប្រាស់ ជាច្រើន ពេញចិត្ត នៅពេល ដែលអ្នក ចាប់ផ្តើម បើកកម្មវិធីដំបូងភ្លាម វានឹង ចេញ theme ជាច្រើន បង្ហាញពី រចនាបថ ខុសៗគ្នា សំរាប់ឲ្យ អ្នកជ្រើសរើស ដាក់ប្រើប្រាស់ តែម្តង។ បើនិយាយ ពីមុខងារ វិញមាន ដូចជា ៖
- ប្រើ Stamp ដែលមាននៅលើកម្មវិធី LINE មកដាក់នៅលើរូបភាពបាន
- មាន Filters ច្រើនខុសពីកម្មវិធីដទៃ
- អ្នកអាចបង្កើត Filters ដោយខ្លួនឯងបាន
- បង្កើត Stamp ដោយខ្លួនឯង ដូចជាអក្សរ ឬរូបភាពជាដើម
- ដាក់រូបច្រើន ទៅក្នុងរូបតែមួយ
- ងាយស្រួលចែករំលែកទៅលើបណ្តាញសង្គម
- លុបស្នាមខ្មៅក្រោមភ្នែក
- កែរាងឲ្យស្គម
- កែពន្លឺលើរូបភាព
បើសិន ជាអ្នក ចាប់អារម្មណ៍ អ្នកអាច ចុចពាក្យ ខាងក្រោម ដើម្បីដោនឡូដ៖
- ចុចត្រង់នេះ សំរាប់ iOS
- ចុចត្រង់នេះ សំរាប់ Android
នេះជា កម្មវិធីមួយ ដែលមាន ការពេញ និយមប្រើ ប្រាស់ច្រើន ហើយមាន ក្រុមបង្កើត ឡើងត្រឹមត្រូវទៀតនោះ អ្នកអាច ទុកចិត្ត នៅពេល ប្រើប្រាស់បាន។ ដើម្បីដឹង ពីមុខងារ អស្ចារ្យរបស់វា ច្រើនទៀត អ្នកគួរ ដោនឡូដ ទុកប្រើប្រាស់។

0 comments:
Post a Comment