ដូចដែលប្រិយមិត្ត ដឹងរួចមកហើយ ខេមបូ តែងតែបាននាំយកហ្គេម ថី្មៗ សប្បាយៗលេងជាច្រើនមកចែករំលែកជូនដល់ មិត្តអ្នកអាន លេងកំសាន្ត ដើម្បីទុកជាការ កំដរអារម្មណ៍ក្រោយពេលសំរាក ពីការងារ ការសិក្សា និងរឿងអ្វីមួយ។ នៅក្នុងថ្ងៃនេះ ខេមបូ សូមធ្វើការណែនាំហ្គេមថ្មីមួយដែលមានឈ្មោះថា Oddwings Escape មកចេញចែកជូនប្រិយមិត្តលេងកំសាន្ត។
ហ្គេមនេះ គឺជាហ្គេមមួយ និយាយពីចាបមួយក្បាល ដែលត្រូវរៀនហោះហើរគ្រប់ទីកន្លែង ហើយត្រូវ ចាកចេញពីសំបុករបស់វា ដើម្បីចង់ដឹងពី ពិភពខាងក្រៅ មានអី្វស្រស់ស្អាត និងទាក់ទាញអី្វខ្លះដល់រូបវា។ នៅក្នុងហ្គេមនេះ ប្រិយមិត្តថែមទាំងអាច ផ្លាស់ប្តូរតួអង្គ និង ដំឡើង Level មានដូចជា ល្បឿន ថាមពល ការហោះត្រលប់ក្រោយ និង ស្រូបកាក់ជាដើម។



សូមទស្សនា វីដេអូខាងក្រោមនេះ៖
មិត្តអ្នកអាន អាចសាកល្បង ទាញយកវាបានដោយ ឥតគិតថ្លៃឡើយ នៅក្នុងប្រព័ន្ធប្រតិបតិ្តការណ៍ iOS ដែលមានទំហំ ត្រឹមតែ 97 MB តែប៉ុណ្ណោះ។ ហើយចំពោះ ប្រព័ន្ធប្រតិបត្តិការណ៍ Android និង Windows phone មិនទាន់ដាក់អោយទាញយកនៅឡើយទេ។
តម្រូវការ៖
- All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ឡើងទៅ
- Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
- ចុចទីនេះ ដើម្បីទាញយក
ជាចុងក្រោយ ខេមបូសង្ឃឹមថា ប្រិយមិត្តនឹងចូលចិត្ត ហ្គេមនេះ ជាក់ជាមិនខានឡើយ ហើយក្រុមការងារ របស់យើង នឹងបន្តការខិតខំ សែ្វងរកហេ្គមណា ដែលថី្ម សប្បាយៗលេងមកចែករំលែក ដល់ប្រិយមិត្តនៅ ពេលខាងមុខទៀត។


0 comments:
Post a Comment