នៅក្នុងថ្ងៃនេះដែរ ខេមបូរីផត ក៏មាន Tweak ដ៏អស្ចារ្យមួយសម្រាប់ចែករំលែកជូនប្រិយមិត្តផងដែរ ដែលវាអាចអោយប្រិយមិត្តប្រើប្រាស់កម្មវិធីនៅលើ Dock បានគ្រប់ពេល ទោះជាកំពុងប្រើប្រាស់កម្មវិធីផ្សេងៗក៏ដោយ ហើយ Tweak មួយនេះដែរមានឈ្មោះថា “DockWare 2”។
DockWare គឺជា Tweak មួយដែលមានមុខងារអាចបង្ហាញ ឬលាក់ Dock និងអាចប្រើប្រាស់កម្មវិធីនៅលើ Dock ពេលណាក៏បាន ទោះជាកំពុងប្រើប្រាស់កម្មវិធីផ្សេងៗក៏ដោយ ហើយវាមានប្រជាប្រិយភាពតាំងពីជំនាន់ iOS7 មកម៉្លេះ ដែលកាលនោះ DockWare ទើបតែចេញជំនាន់ដំបូងរបស់ខ្លួនប៉ុណ្ណោះ គឺជំនាន់ទី1។ មកដល់ជំនាន់ iOS8 DockWare ក៏បាន Upgrade នូវជំនាន់របស់ខ្លួនផងដែរ គឺ DockWare 2 ដើម្បីអោយ Support ជាមួយនឹង iOS8។ ដូច្នេះដើម្បីអាចតម្លើង Tweak មួយនេះបាន សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
តម្រូវការ៖
- iDevice ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS7 ឡើងទៅ។
- ត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ និងមានតម្លើង Cydia ជាមុនសិន។
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/camboreporteam
- ប្រសិនបើប្រិយមិត្តមាន Source រួចហើយ សូមធ្វើការ Refresh
- សូមចូលទៅកាន់ Cydia រួចធ្វើការស្វែងពាក្យ “DockWare 2 for iOS8” (CamboReport Logo) រួចធ្វើការតម្លើងជាការស្រេច។ (សម្រាប់ជំនាន់ iOS7 សូមយកពាក្យ “DockWare”)
- បន្ទាប់ពីធ្វើការតម្លើងចប់ សូមធ្វើការ Respring Device របស់ប្រិយមិត្តជាការស្រេច។
- បន្ទាប់ពីបាន Respring Device រួច វាមិនទាន់ដំណើរការដោយស្វ័យប្រវត្តិទេ ដូច្នេះសូមប្រិយមិត្តចូលទៅកាន់ Settings > DockWare > Activation Method ដើម្បីកំណត់ការបើកប្រើប្រាស់ Tweak មួយនេះ (សម្រាប់ខេមបូ យក Status Bar: Double Tab ចុចពីដងនៅលើ Status Bar)
- ឥឡូវនេះប្រិយមិត្តអាចបើកប្រើប្រាស់កម្មវិធីនៅលើ Dock បានហើយដោយគ្រាន់ តែចុចនៅមុខងារណាមួយដែលប្រិយមិត្តបានកំណត់។

ជាចុងក្រោយក្រុមការងាររបស់ខេមបូសូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រ ដល់ខេមបូនឹងខិតខំស្វែងរកកម្មវិធីពិសេសៗជាច្រើនដើម្បីចែកជូន ប្រិយមិត្តនៅពេលក្រោយទៀត។

0 comments:
Post a Comment