
ប្រិយមិត្តភាគច្រើន ប្រាកដជាបានសា្គល់ និងបានមើលរឿង Adam and Eve កន្លងមកហើយ តាំងពីយើង នៅកុមារភាពម៉េ្លះ។ ឥលូវនេះ យើងអ្នកទាំងអស់គា្ន សាកល្បងមកលេងហេ្គម Adam and Eve ម្តងមើលថា តើវាជក់ចិត្ត ដិតអារម្មណ៍ ដូចយើងមើលរឿងនឹង មកពីមុនដែររឺទេ?

Adam and Eve ជាប្រភេទហ្គេមបែបផ្សងព្រេង ល្បងប្រាជ្ញ ដែលយើងត្រូវដើរតួអង្គ ជាអាដាំ ដើម្បីសែ្វងរក ឋានសួគ៌ ហើយនឹងដៃគូអនាគតរបស់គេ។ ហើយហេ្គមនេះ មានក្រាហិ្វចស្រស់សា្អត ភឺ្លច្បាស់ល្អ គួរអោយចង់លេង ចំនែកឯការបពា្ជវិញ យើងគ្រាន់តែចុចនៅលើ ផៃ្ទអេក្រង់តែប៉ុណ្ណោះ ប៉ុនែ្ត នៅក្នុងមួយដំណាក់កាល យើងត្រូវសែ្វងរក របស់របរផេ្សងៗជាច្រើនដូចជា ផែ្លឈើ អាវុធ សោរ ជាដើម សំរាប់ដោះស្រាយឧបសគ្គ នៅចំពោះមុខ ទើបអាចទទួលបានជោគជ័យនៃហេ្គម។ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គា្ន៖
ប្រិយមិត្ត អាចសាកល្បងដោនឡូតហេ្គមនេះ បានដោយសេរី នៅលើស្មាតហ្វូន ឫថេតប្លេត ដែលដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ iOS និង Android ដែលវាមានទំហំត្រឹមតែ 17MB តែប៉ុណ្ណោះ។
ចុចទីនេះ iOS
ចុចទីនេះ Android
ជាចុងក្រោយ ខេមបូសង្ឃឹមថា អ្នកទាំងអស់នឹងចូលចិត្ត ហេ្គមមួយនេះជាក់ជាមិនខានឡើយ ហើយខេមបូជឿជាក់ថា ប្រិយមិត្ត នឹងអាចឆ្លងបាន ច្រើនដំណាក់កាល ជាងខេមបូណា។
0 comments:
Post a Comment