Tweak Barrel ដែល​ពេញ​និយម​បំផុត​បាន​ធ្វើ​ការ Update បន្ថែម​មុខងារ​ចំនួន​ ២ ពី​លើ​ថែម​ទៀត​អោយ​កាន់​តែ​មាន​សោភ័ណភាព​ខ្ពស់

Tweak ដែលមានការពេញនិយម បំផុតដែលមានឈ្មោះថា Barrel ពេលនេះបានធ្វើការ Update បន្ថែមស្តាយចំនួន ២ បន្ថែមពីលើទៀត ដែលមានឈ្មោះថា មុខងារ Swirl និង មុខងារ Whirlpool ។ ដោយសារតែ Tweak មួយនេះមានការប្រើប្រាស់ច្រើន និងមានការពេញនិយម តាំងពី iOS 6 មកម្ល៉េះ ហើយ Developer ដែលជាអ្នកបង្កើត Tweak នេះគាត់បាន សង្កេតឃើញថា Tweak នេះនៅតែមានការពេញនិយម រហូតមកដល់ iOS 8 ដូច្នេះគាត់បានធ្វើការ Update បន្ថែមស្តាយចំនួន ២ ពីលើថែមទៀត ។ ចង់ដឹងថា ស្តាយដែលបានធ្វើការ Update ចំនួន ២ នេះ នៅក្នុង Tweak Barrel ឡូយយ៉ាងណាសូម ធ្វើការតម្លើងទាំងអស់គ្នា។


តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 ឡើងទៅ
  • Device របស់ប្រិយមិត្តត្រូវតែ Jailbreak អោយបានត្រឹមត្រូវនិងមានការតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និង វិធីប្រើប្រាស់
  • ចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើប្រិយមិត្តមាន Source នេះរួចជាស្រេច សូមធ្វើការ Refresh ជាកាស្រេច
  • បន្ទាប់មកសូមធ្វើការស្វែងរក Barrel និងធ្វើការតម្លើងរួច Restart Springboard
  • ដើម្បីអោយ Device របស់ប្រិយមិត្តដំណើរការកាន់តែរលូនសូមធ្វើការបិទបើក Device របស់អ្នកឡើងវិញ
  • បន្ទាប់មកសូមចូលទៅកាន់ Barrel ដែលមាន icon នៅ​​ Home Screen និងធ្វើការជ្រើសរើស Mode ដើម្បីកំណត់ស្តាយផ្សេងៗ
  • សម្រាប់ប្រិយមិត្តដែលចង់បានស្តាយដែលទើបតែ Update ថ្មីនេះសូមធ្វើការ អូសមកក្រោមប្រិយមិត្តនិងឃើញ Swirl និង Whirlpool ដើម្បីធ្វើការកំណត់វាជាការស្រេច
  • បន្ទាប់ពីធ្វើការកំណត់រួចរាល់គ្រាន់តែអូស icon នៅ Home Screen របស់អ្នកទៅមកជាការស្រេច ។
ជាចុងក្រោយ ក្រុមការងាររបស់ខេមបូសូម ធ្វើការថ្លែងអំណរគុណ ដល់ ប្រិយមិត្តដែលតែងតែ គាំទ្រ ដល់ខេមបូ ។ ខេមបូនិងខិតខំស្វែងរក Tweak ថ្មីៗ និងប្លែកៗ ដែលកំពុងពេញនិយម សម្រាប់ចែកជូនដល់ប្រិយមិត្ត នៅ ពេលក្រោយទៀត ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment