កន្លងមក ក្រុមការងារខេមបូរីផត ធ្លាប់បានបង្ហាញ ប្រិយមិត្តរួចមកហើយពី Tweak មួយចំនួន ដែលមានមុខងារដូចជា កែឈ្មោះសេវា, កែអក្សរ Slide to unlock, និងកែអក្សរ Enter Passcode។ ប៉ុន្តែ Tweak ទាំងនោះគឺដាច់ដោយឡែកពីគ្នា បានន័យថាប្រិយមិត្ត ត្រូវធ្វើការតម្លើង Tweak ទាំងបីនេះម្តងមួយៗ ហើយវាពិតជា ត្រូវចំណាយពេលច្រើន ក្នុងការតម្លើងវា។
នៅក្នុងថ្ងៃនេះដែរ ខេមបូរីផត ក៏មាន Tweak ដ៏អស្ចារ្យមួយ សម្រាប់ចែករំលែក ជូនប្រិយមិត្តផងដែរ ដែលវាមាន មុខងារដ៏ពិសេស 3 យ៉ាងគឺ អាចកែឈ្មោះសេវា, កែអក្សរ Enter Passcode, និងកែអក្សរ Slide to unlock។ ចំពោះមុខងារទាំងនេះ គឺស្ថិតនៅក្នុង Tweak មួយប៉ុណ្ណោះ ដូច្នេះប្រិយមិត្ត មិនចាំបាច់ត្រូវ ចំណាយពេលម្តងមួយៗ ដើម្បីតម្លើងវាឡើយ។ សម្រាប់ Tweak មួយដែរ មានឈ្មោះថា “HotDog”។
HotDog គឺជា Tweak មួយដែលទើបនឹងចេញថ្មី ដែលវាមានមុខងារ ដ៏ពិសេសអស្ចារ្យ គឺវាអាចអោយប្រិយមិត្ត ធ្វើការកែអក្សរត្រង់សេវា, Enter Passcode, និង Slide to unlock បានយ៉ាងងាយស្រួល ហើយនឹងមិនមាន ការព្រួយបារម្ភដោយខ្លាច ប៉ះពាល់ដល់ System File ឡើយ។ ដើម្បីអាចតម្លើង Tweak មួយនេះបាន សូមប្រិយមិត្តអនុវត្តតាមការណែនាំ ដូចខាងក្រោម៖
តម្រូវការ៖
- iDevice ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS8 ឡើងទៅ។
- ត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ និងមានតម្លើង Cydia ជាមុនសិន។
របៀបតម្លើង និងប្រើប្រាស់៖
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Sourcehttp://cydia.myrepospace.com/camboreporteam
- ប្រសិនបើប្រិយមិត្តមាន Source រួចហើយ សូមធ្វើការ Refresh
- សូមចូលទៅកាន់ Cydia រួចធ្វើការស្វែងពាក្យ “HotDog” (CamboReport Logo) រួចធ្វើការតម្លើងជាការស្រេច។
- បន្ទាប់ពីធ្វើការតម្លើងចប់ សូមធ្វើការ Respring Device របស់ប្រិយមិត្តជាការស្រេច។
- បន្ទាប់ពីបាន Respring Device រួចវានឹងដំណើរការ ដោយស្វ័យប្រវត្តិ ហើយប្រិយមិត្ត អាចចូលទៅកែរសម្រួលបាន ដោយទីតាំងរបស់វា ស្ថិតនៅក្នុង Settings > HotDog។
សូមអរគុណដល់អ្នកដែលបានបង្កើតកម្មវិធីមួយឡើងផងដែរ សម្រាប់ប្រជាជនខ្មែរយើងប្រើប្រាស់អោយកាន់តែងាយស្រួល។
ជាចុងក្រោយ ក្រុមការងាររបស់ខេមបូ សូមអរគុណ ដល់ប្រិយមិត្ត ដែលតែងតែ គាំទ្រដល់ខេមបូ នឹងខិតខំស្វែងរក កម្មវិធីពិសេសៗ ជាច្រើនដើម្បីចែកជូន ប្រិយមិត្តនៅពេល ក្រោយទៀត។


0 comments:
Post a Comment