សព្វថ្ងៃនេះ នរណាៗ ក៏ដឹងដែរថា ការប្រើប្រាស់ ស្មាតហ្វូន និង ថេប្លេត ពិតជាមាន ប្រជាប្រិយ ភាពខ្លាំង ណាស់ពី សំណាក់អតិថិជន ជាច្រើននាក់ នៅជុំវិញ ពិភពលោក ហើយក្នុង នោះដែរ គេក៏ សង្កេតឃើញ ផលិតផល ឆ្លាតវៃមួយ ចំនួនទៀត ក៏កំពុងទទួល បានការចាប់អារម្មណ៍ ផងដែរ ដូចជា នាឡិកា ឆ្លាតវៃ និង ទូរទស្សន៍ ឆ្លាតវៃ ជាដើម។ ជាក់ស្តែង Samsung រំពឹង ទុកថា ទូរទស្សន៍ ឆ្លាតវៃជំនាន់ ក្រោយរបស់ខ្លួន ស្ថិតក្នុងស្រឡាយ 4K Smart TVs ដើរ ដោយ ប្រព័ន្ធ ប្រតិបត្តិការ Tizen នឹងទាញចិត្ត អ្នកប្រើប្រាស់ បានច្រើន ប៉ុន្តែមិនទាន់ ដឹងថា ក្លាយជាការ ពិតឬយ៉ាងណានោះទេ។
ទូរទស្សន៍ដែល Samsung ត្រៀមបញ្ចេញ លក់ទៅកាន់ ទីផ្សារមាន ទាំងប្រភេទ អេក្រង់ រាបស្មើ និង អេក្រង់កោង ដោយផ្តល់ នូវកម្រិត ភាពច្បាស់ 3840 x 2160 pixels គឺថា មានកម្រិតភ្លឺ ច្បាស់ ត្រជាក់ភ្នែក។
ចំពោះផ្ទៃ User Interface នៅលើ ទូរទស្សន៍ ជំនាន់ថ្មី នេះមានរចនាបថ ខុសប្លែក ពីទូរទស្សន៍ដែលបាន បញ្ចេញលក់ កាលពីឆ្នាំ មុនៗ ហើយ មុខងារ ប្រើប្រាស់ មានលក្ខណៈស្រួល ប្រើ អាចភ្ជាប់ទំនាក់ ទំនងពីស្មាតហ្វូន មកកាន់ទូរទស្សន៍ បានយ៉ាង ឆាប់រហ័ស និង ប្រព្រឹត្តិ ទៅយ៉ាងរលូន តាមរយៈ ប្រព័ន្ធ WiFi ឬ Bluetooth ហើយ ការបើកមើល មាតិកា ផ្សេងៗ មានលក្ខណៈកាន់តែ ល្អផងដែរ។
ទូរទស្សន៍ថ្មី ដើរដោយប្រព័ន្ធប្រតិបត្តិការ Tizen ត្រូវបាន រចនាឡើង ដោយផ្តល់ នូវកម្រិតបង្ហាញ រូបភាព លក្ខណៈស្រាលស្រទន់ និង មិនបែកនោះទេ ដោយវាបង្កើត ឡើងតាម បច្ចេកវិទ្យា Quantum Dots Technology ហើយ ប្រភេទ អេក្រង់នេះ មានតម្លៃថ្លៃ ជាងប្រភេទទូរទស្សន៍ LED TVs។
ទូរទស្សន៍ដែល Samsung ត្រៀម បញ្ចេញ លក់ទៅកាន់ ទីផ្សារឆ្នាំ 2015 នេះ រួមមាន អេក្រង់ទំហំ ចន្លោះពី 40 អ៊ីញ ទៅ 88 អ៊ីញ។
ចំពោះទូរទស្សន៍ អេក្រង់កោង រួមមាន៖
- JS9100 Curved SUHD: អេក្រង់ទំហំ 78 អ៊ីញ នឹងចេញ លក់ក្នុងខែ ឧសភា តម្លៃ 9999.99 ដុល្លារ ។
- JS9500 Curved SUHD: អេក្រង់ 65 អ៊ីញ នឹងចេញ លក់ក្នុងខែនេះ ជាមួយតម្លៃ 6499.99 ដុល្លារ ។
- JU6700 Curved UHD: អេក្រង់ទំហំ 40 អ៊ីញ មានតម្លៃធូរថ្លៃជាងគេ ត្រឹមតែ 949.99 ដុល្លារ តែសម្រាប់ម៉ូឌែលអេក្រង់ 65 អ៊ីញ វិញ ថ្លៃ 2699.99 ដុល្លារ ចេញលក់នៅខែក្រោយនេះហើយ។
ចំពោះទូរទស្សន៍ អេក្រង់រាបស្មើ រួមមាន៖
- JHU7100 UHD: អេក្រង់មានទំហំ 40 អ៊ីញ ចេញលក់ហើយ ក្នុងតម្លៃ 1399.99 ដុល្លារ ហើយម៉ូឌែលអេក្រង់ 60 អ៊ីញ វិញ ថ្លៃ 2499.99 ដុល្លារ។
- JS8500 SUHD: មានអេក្រង់ទំហំ 40 អ៊ីញ ចេញលក់ក្នុងតម្លៃ 2999.99 ដុល្លារ និង ម៉ូឌែល 50 អ៊ីញ ថ្លៃ 3999.99 ដុល្លារ។


0 comments:
Post a Comment