ការរចនាឡើង នូវកញ្ចក់អេក្រង់ លើស្មាតហ្វូន ពិតជារឿង រ៉ាវមួយ ដែលក្រុមហ៊ុន ផលិតស្មាតហ្វូន និង ថេប្លេត ទាំងអស់ គួរតែយកចិត្ត ទុកដាក់ ជាខ្លាំង ព្រោះបើ អេក្រង់ភ្លឺ ច្បាស់ល្អ និង ត្រជាក់ភ្នែក នោះ អតិថិជន ប្រាកដណាស់ ជាមានចំណាប់ អារម្មណ៍ចង់ ប្រើជាមិន ខានឡើយ។ ដោយសារតែ មានការប្រកួត ប្រជែងគ្នា រវាងក្រុមហ៊ុន ផលិតស្មាតហ្វូន ជាច្រើន បានធ្វើអោយ LG បានខិតខំ រចនាឡើង នូវកញ្ចក់ អេក្រង់ ក្នុងលក្ខណៈ ភ្លឺច្បាស់ ត្រជាក់ភ្នែក ដោយនឹងមាន លើស្មាតហ្វូន ជំនាន់ថ្មី គឺម៉ូឌែល LG G4។
ស្មាតហ្វូនស៊េរី ក្រោយរបស់ LG ម៉ូឌែល LG G4 នឹងបំពាក់មក ជាមួយ អេក្រង់ប្រភេទ QHD LCD Display ទំហំ 5.5 អ៊ីញ ផ្តល់នូវកម្រិត ភាពច្បាស់ 1440 x 2560 pixels ហើយ មានដងស៊ីតេ 538 ភិចសែល ក្នុងមួយអ៊ីញ ហើយ ពណ៍រូបភាព ដែលបង្ហាញលើ អេក្រង់ ត្រូវបានគេអះអាងថា ភ្លឺច្បាស់ជាង ម៉ូឌែលផ្សេងៗ 120 ភាគរយ ឯណោះ។ ស្មាតហ្វូន ភាគច្រើន ដូចជា iPhone 6 Plus មានកម្រិតពន្លឺ នៃពណ៍ ត្រឹមតែ 100 ភាគរយ តែ សម្រាប់ LG G4 វិញ មានរហូត ដល់ទៅ 120 ភាគរយ ឯណោះ នេះក៏ព្រោះតែ នៅក្នុង បន្ទះឈីប ត្រូវបានបូក ផ្សំចូលគ្នា រវាងធាតុ ផូស្វ័រពណ៍ ខៀវ ក្រហម និង ប៉ៃតង ជំនួសអោយ ពណ៍ លឿង ដែលមាននៅ លើអេក្រង់ LCD។
ជាមួយគ្នានេះដែរ LG អះអាងថា អេក្រង់ប្រភេទនេះ ថ្វីត្បិតតែវា មានពន្លឺភ្លឺ ច្បាស់មែន តែវាមិនស៊ី ថាមពលថ្ម ខ្លាំងនោះទេ។ មិនតែ ប៉ុណ្ណោះទេ ជាមួយអេក្រង់ បំពាក់លើ LG G4 នឹងមាន សមត្ថភាពអាច បញ្ជាបាន ទោះបីជាទទឹក ឬ សើម ក៏ដោយ ព្រោះអេក្រង់នេះ ត្រូវបានរចនាឡើង តាមបច្ចេកវិទ្យា Advanced In-Cell Touch(AIT)។ បើទោះបីជា យ៉ាងណា ក៏ដោយ ចង់ដឹង ព័ត៌មានពិត ឬ យ៉ាងណានោះ មានតែរង់ចាំ មើលការបង្ហាញ ចេញពី LG នៅថ្ងៃទី 28 ខែ នេះ ទាំងអស់គ្នា។


0 comments:
Post a Comment