ប្រិយមិត្តប្រាកដជាបាន ស្គាល់ហ្គេម Clash of Clan រួចមកហើយ គឺជាប្រភេទហ្គេម Online ដែលពេញនិយម សឹងតែជុំវិញពិភពលោក ថ្ងៃនេះខេមបូ នឹងធ្វើការ បង្ហាញហ្គេម ចោរសមុទ្របែប តុក្កតាដែលគួរ អោយទាក់ទាញ និងមាន ទម្រង់ស្រដៀងនឹង Clash of Clan ប៉ុន្តែហ្គេម ចោរសមុទ្រដែលខេមបូ លើកយកមកលេងនេះ ប្រិយមិត្តអាចធ្វើការលេង Online ជាមួយនិងមិត្តភក្តិនៅក្នុង Facebook របស់ប្រិយមិត្តក៏បាន រឺ Offline ក៏បាន ធ្វើបែបនេះដើម្បី ជួយសម្រួល ដល់អ្នកលេងហ្គេមនេះ ។ ខេមបូបានធ្វើការ សាកល្បង តេស្តហ្គេមនេះរួចមកហើយ ឃើញថាហ្គេមនេះ មានភាពទាក់ទាញ ជាខ្លាំងបើ ទោះបីជាហ្គេមមួយនេះ ប្រភេទហ្គេមតុក្កតា ក៏ដោយ។ ហ្គេមនេះមានឈ្មោះថា Raids of Glory ហើយមាន Graphic ប្រភេទ HD ទៀតផង ។
សូម្បីតែតួអង្គដែលមាននៅក្នុង ហ្គេមនេះ ក៏មាន ភាពប្លែកៗ ពីគ្នា និង មានសមត្ថភាព រៀងៗខ្លួនផងដែរ ។ ប្រិយមិត្តអាចធ្វើការ ដោនឡតហ្គេមនេះ ដោយឥតគិតថ្លៃនៅលើ iPhone និង iPad តាមប្រភព Developer របស់ហ្គេមនេះបានអោយដឹងថាកំពុងត្រៀមបង្កើតសម្រាប់ ប្រព័ន្ធ Android ដែលនឹងបញ្ចេញ អោយធ្វើការ ទាញយកនៅក្នុងពេល ឆាប់ៗនេះផងដែរ ។ ដូច្នេះខេមបូសូមធ្វើការ សោកស្តាយដល់ប្រិយមិត្ត Android ដែលមិនទាន់ អាចលេងហ្គេមនេះ បាន។ នៅពេលដែលហ្គេមនេះ បញ្ចេញអោយលេងលើប្រព័ន្ធប្រតិបត្តិការ Android ខេមបូនឹងធ្វើការផ្សាយ នៅពេលក្រោយទៀត ដើម្បីចែកជូនដល់ប្រិយមិត្ត ។
ហ្គេមនេះតម្រូវអោយប្រិយមិត្ត សាងសង់បន្ទាយរបស់ខ្លួនឯងអោយបាន រឹងមាំដើម្បីកុំអោយ សត្រូវរឺ មិត្តភក្តិរបស់អ្នក ឆ្លៀតឪកាសចូលមក វាយកំទេច បានដោយងាយស្រួល ប្រិយមិត្តក៏អាចស្វែងរក កំណប់ មាស ដោយការ បង្កើត កងទ័ពផ្សេងៗ និងស្វែងរក បន្ទាយផ្សេងៗ ដើម្បីវាយកំន្ទេចយកមាស ហើយប្រសិនបើប្រិយមិត្ត Connect ជាមួយ Facebook អាចលេងជាប្រភេទ Online ជាមួយមិត្តភកិ្ត របស់ប្រិយមិត្តបានផងដែរ ។
តម្រូវការហ្គេមនេះត្រូវដំណើរដោយប្រព័ន្ធប្រតិបត្តិការ iOS 6 ឡើងទៅ អាចលេងជាមួយ iPhone 4 ឡើងទៅ និងប្រភេត iPad គ្រប់ Device ផងដែរ មានទំហំត្រឹមតែ 92.9 MB ប៉ុណ្ណោះ ។
សូមអរគុណដល់ប្រិយមិត្ត ដែលតែងតែគាំទ្រ ខេមបូ។ ខេមបូសង្ឈឹម ថាប្រិយមិត្ត នឹងពេញចិត្ត ហ្គេមមួយនេះ ខេមបូនឹងខិតខំស្វែងរក ហ្គេមជាច្រើនទៀត ដើម្បីចែកជូនដល់ ប្រិយមិត្តនៅពេល ក្រោយទៀត ក៏ជាចំណីអារម្មណ៍ថ្មីៗ ផងដែរ ។



0 comments:
Post a Comment