
Chasing Zombies ជាហ្គេមដ៏គួរអោយទាក់ទាញមួយ ត្រូវបានបង្កើតឡើង ដោយស្នាដៃកូនខ្មែរ គឺក្រុម DirexPlay ដែលប្រិយមិត្តមួយចំនួន ប្រហែលធ្លាប់ ស្គាល់ ហ្គេម សុក និងសៅ រួចមកហើយដោយវាក៏ជាស្នាដៃរបស់ក្រុមពួកគាត់ដែរ។

សម្រាប់ហ្គេមថ្មី Chasing Zombies នេះវិញ គឺមានរបៀបលេងប្លែក ដោយតម្រូវអោយ យើងដើរតួជា Spooky Pumpkin ដែលខឹងសម្បាយ៉ាងខ្លាំង ជាមួយនឹងកូន Zombies តូចៗដែលបានលួចស្ករគ្រាប់របស់ខ្លួន។ Zombie តូចៗទាំងនេះ ខ្លះដើរ ខ្លះជិះកង់ និងខ្លះទៀតជិតបន្ទះក្ដារ ដោយពួកវាមានស្ពាយ បង្វិចស្ករគ្រាប់គេចខ្លួនពី Mr. Spooky យ៉ាងរហ័ស ហើយ Mr. Spooky ត្រូវជិះកង់ដេញតាមចាប់ ពួកវាដើម្បីដណ្ដើមស្ករគ្រាប់យកមកវិញ។

ក្រាហ្វិចរបស់ហ្គេមនេះ មានលក្ខណៈស្រទន់ និង ស្រស់ស្អាត អមដោយផ្ទៃ Background ប្លែកៗ ដែលវាផ្លាស់ប្ដូរឆ្លាស់គ្នាទៅតាមរដូវទាំងបួន។ ដើម្បីជ្រាបច្បាស់ថាហ្គេមនេះមានលក្ខណៈយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា។
Chasing Zombies ទើបតែដាក់អោយលេងនៅលើស្មាតហ្វូនដំណើរការដោយ Android ប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ដោយវាមានទំហំជាង 50MB យ៉ាងណាមិញហ្គេមនេះនឹងមានដាក់អោយលេងនៅលើប្រព័ន្ធប្រតិបត្តិការ Windows Phone នាអាទិត្យក្រោយនេះហើយ។ សម្រាប់ប្រិយមិត្តដែលចង់សាកល្បងលេងហ្គេមនេះ សូមចូលទៅទាញយកតាមរយៈ តំណរភ្ជាប់នេះ ។
0 comments:
Post a Comment