រាជធានីភ្នំពេញ : ដោយសារតែបច្ចេកវិទ្យាកាន់តែជឿនលឿនទៅមុខ បានផ្តល់គុណសម្បត្តិ និងគុណវិបត្តិចំពោះយុវវ័យ។ ករណីអស់ទាំងនេះ បានធ្វើឲ្យយុវវ័យមួយចំនួន ជ្រួលជ្រឿមតាមការពង្វក់របស់វត្ថុប្រើប្រាស់អស់ទាំងនោះ។ ជាក់ស្តែងសម្លៀកបំពាក់ក៏មានការអភិវឌ្ឍតាមនេះដែរ ជាឧទាហរណ៍គឺស្រីៗស្លៀកតាំងពីខោជើងវែងជិតជុំ ខ្លួនប្រាណ រហូតដល់នៅសល់ត្រឹមខោជើងខ្លីជួនកាលខ្លីដល់កំប៉េះគូទទៀតក៏មាន។
ទង្វើទាំងអស់នោះ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសង្គម ជាពិសេសទង្វើនេះបានធ្វើឲ្យប្រុសៗមួយចំនួនតែងងាកមើលមិនដាច់ពីភ្នែក។ ករណីទាំងអស់នេះគេតែងឃើញកើតមានជារៀងរាល់ថ្ងៃចុះសម្រាប់ប្រិយមិត្តវិញ តើយល់យ៉ាងណាដែរសម្រាប់ការស្លៀកពាក់ខ្លីៗរបស់នារីៗនាពេលបច្ចុប្បន្ននេះ? គួរតែងាកមុខចេញ ឬគួរតម្រង់ភ្នែកមើលរបស់ទាំងអស់នោះ?


0 comments:
Post a Comment