នាពេលបច្ចុប្បន្ននេះ កម្រិតភាព ច្បាស់ Full HD (1080 x 1920) នៅលើទូរស័ព្ទ ថេប្លេត និងកុំព្យូទ័រ គឺស្ថិតនៅ លំដាប់ល្អមួយ ដែលវា អាចបង្ហាញ រូបភាពបាន ច្បាស់ហ្មត់ល្អ ក៏ប៉ុន្តែ ឧបករណ៍មួយ ចំនួនទៀត មានកម្រិត ភាពច្បាស់ដល់ Quad HD (1440 x 2560) និងខ្លះដល់ 4K (3840 x 2160) ភិចសែល។ កម្រិតភាព ច្បាស់របស់ អេក្រង់ ឧបករណ៍ អេឡិចត្រូនិចនេះ វានឹងមិន នៅស្ងៀមឡើយ ពោលវា នឹងរីក កាន់តែធំ ថែមទៀត ជាក់ស្តែង នៅឆ្នាំនេះ កុំព្យូទ័រ iMac របស់ Apple អាចនឹង មានអេក្រង់ កម្រិតភាពច្បាស់ ខ្ពស់រហូត ដល់ 8K ឯណោះ។
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន LG ដែលជា អ្នកផ្គត់ផ្គង់ អេក្រង់អោយ Apple ជារឿយៗនោះ បានបង្ហើប អោយដឹងថា Apple កំពុងសំងំ បង្កើតកុំព្យូទ័រ iMacs ដែលមាន កម្រិតភាពច្បាស់ អេក្រង់ រហូតដល់ 8K រឺ Quad Ultra HD ឯណោះ។ កាលពីខែ មករាឆ្នាំ 2015 កន្លងទៅនេះ ក្រុមហ៊ុន LG ធ្លាប់បានធ្វើការ អួតបង្ហាញនូវ ទូរទស្សន៍ អេក្រង់ 98 អ៊ីញ កម្រិតភាពច្បាស់ 8K ម្តងទៅហើយ ដែលយើង សង្កេតឃើញថា វាពិត ជាពិសេស និងគួរអោយ ស្ញប់ស្ញែង បំផុត។ Apple ទំនងជាចាប់ អារម្មណ៍ខ្លាំង ទៅនឹងគុណភាព អេក្រង់នេះ ហេតុដូច្នេះ ហើយ បានជាជំរុញ អោយខ្លួន កំពុងតែសំងំ ផលិតកុំព្យូទ័រ iMacs អោយមាន កម្រិត ភាពច្បាស់ ធំដូច្នេះដែរ។
ឆ្នាំមុននេះ iMacs ស៊េរីថ្មីរបស់ Apple មានកម្រិត ភាពច្បាស់ រហូតដល់ 5K ឯណោះ ធំបំផុត ជាងកុំព្យូទ័រ នានា ហើយសម្រាប់ ឆ្នាំនេះវិញ វាពិត ជាអាច ទៅរួចដែល Apple នឹងបង្កើត កុំព្យូទ័រ 8K។ កុំព្យូទ័រ ដែលមាន កម្រិតភាព ច្បាស់ ធំដូច្នេះ គឺវានឹងផ្តល់ អត្ថប្រយោជន៍ ខ្ពស់ សម្រាប់អ្នក ធ្វើការ ឌីស្សាញ រចនា និងកាត់ត អ្វីផ្សេងៗ ព្រោះអី គ្រាប់ ភិចសែលវា ម៉ត់ខ្លាំងល្អ ងាយស្រួល ជាងកុំព្យូរទ័រ ដែលមានកម្រិត ភាពច្បាស់ទាបៗ។
ដរាបណា Apple មិនបានបញ្ជាក់ ថាខ្លួន ពិតជា បង្កើតកុំព្យូទ័រ iMac ដែលមាន កម្រិតភាព ច្បាស់ រហូតដល់ 8K មែននោះ យើងមិន អាចជឿជាក់ បាននោះទេ។ កុំព្យូទ័រ ដែលមាន កម្រិតភាព ច្បាស់ ខ្ពស់ពេក ក៏មិនសូវ ល្អប៉ុន្មានដែរ ព្រោះអីវា ប្រើប្រាស់ ថាមពលច្រើន ណាមួយទៀត ម៉ាស៊ីនរបស់វា ក៏មិន អាចដំណើរ ការបានល្អ ប៉ុន្មានដែរ ជាមួយកម្រិត ភាពច្បាស់ ដ៏ធំនេះ។
សព្វថ្ងៃ កុំព្យូទ័ររបស់យើងភាគច្រើន មានកម្រិត ភាពច្បាស់ត្រឹម 1366 x 728 ភិចសែល ប៉ុណ្ណោះ ចុះទំរាំទំហំ 8K (7680 x 4320) ទៀត?


0 comments:
Post a Comment