កាលពីពេល កន្លងទៅនេះ យើងធ្លាប់ ធ្វើការបង្ហាញ ពីកម្មវិធី Fake Call មួយ
នៅលើ Android ដែលជា កម្មវិធី ប្រើសម្រាប់ កុហក ឬ លេងសើច ជាមួយមនុស្ស
នៅជុំវិញខ្លួន របស់អ្នក ថាមាន នរណាម្នាក់ បានតេ ឬ ផ្ញើសារមក តែតាមការពិត
អត់មានសោះ ហើយ ការប្រើកម្មវិធី Fake Call លើកមុននេះ តម្រូវអោយ
បងប្អូនភ្ជាប់ WiFi ឬ បើក 3G ទើបអាច ដំណើរការកម្មវិធីបាន។ ដោយឡែក
សម្រាប់ពេលនេះ មានកម្មវិធី Fake Call មួយទៀត ហើយ ឈ្មោះថា Fake Call
GirlFriend Call Girls អាចអោយ ប្រិយមិត្តប្រើ សម្រាប់កុហក លេងសើច
ថាមាននរណាម្នាក់ តេមក តែមិនចំណាយ លុយលើការ បើក 3G ឬ WiFi ដូចកម្មវិធី
មុនទៀតទេ។

ជាមួយកម្មវិធីនេះ បងប្អូនអាច វាយបញ្ចូលលេខ ពិសេសៗ និង ដាក់ឈ្មោះ អ្នកធំៗ
និង លេខទូរស័ព្ទ ស្អាតៗ ដើម្បីអួត ឬ កុហក អ្នកនៅជុំវិញ ខ្លួនអ្នក ថាមាន
អ្នកធំ ឬ ចៅហ្វាយនាយ តេមក។ ចំពោះរូបភាព អ្នកអាច ដាក់រូបភាព ពីក្នុង Galery
ក៏បាន ថតរូប ពីកាមេរ៉ា មកដាក់ក៏បាន។
ដើម្បីធ្វើអោយការកុហក និង ធ្វើអោយអ្នក នៅជុំវិញ ជឿជាក់ ដូចពិតៗ មែននោះ
លោកអ្នក ក៏អាចថត សម្លេងណា មួយទុក រួចកំណត់អោយ សម្លេងនោះលឺ នៅពេលដែល យើងចុច
ប៊ូតុងទទួល។

ចំពោះកម្មវិធីនេះ មិនយូរមិន ឆាប់ខាង មុខនេះ នឹងត្រូវ បានកែប្រែ
ដាក់បន្ថែម នូវមុខងារ អាចកុហកជា សារខ្លីៗបាន ដូច កម្មវិធី មុនដែរ គ្រាន់តែ
មិនចាំបាច់ WiFi ឬបើក 3G។ គួរបញ្ជាក់ផង ដែរថា កម្មវិធី Fake Call ថ្មី
ខាងលើនេះ អាចដំណើរការ បានតែនៅ លើស្មាតហ្វូន ដើរដោយ ប្រព័ន្ធ ប្រតិបត្តិការ
Android 2.3 ឬ ខ្ពស់ជាងនេះ តែប៉ុណ្ណោះ។ សូមប្រិយមិត្ត
ចុចត្រង់នេះ ដើម្បី ធ្វើការ ដោនឡូដ។
Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.
0 comments:
Post a Comment