កាលពីថ្ងៃទី 10 ក្រុមហ៊ុនរបស់ Apple បានចេញ iOS 8.2 អោយប្រើប្រាស់ជាផ្លូវការសម្រាប់ប្រជាជនរបស់កម្ពុជាយើងតាមពិតក្រុមហ៊ុន Apple បានដាក់អោយធ្វើការ Update និងទាញយកតាំងពីថ្ងៃទី 9 មកម៉្លេះប៉ុន្តែដោយសារតែម៉ោងនៅកម្ពុជានិងម៉ោងនៅសហរដ្ឋអាមេរិចខុសគ្នាដូច្នេះហើយទើបនៅប្រទេសកម្ពុជាយើងឈានចូលដល់ថ្ងៃទី 10 ទើបអាចប្រើប្រាស់បានដូច្នេះប្រាកដជាមានប្រិយមិត្តជាច្រើនធ្វើការ Update រឺ ទាញយក iOS 8.2 នេះដើម្បីធ្វើការតម្លើង Version Device របស់ខ្លួនប៉ុន្តែដោយសារតែវាជា Version ថ្មីដូច្នេះហើយមិនទាន់មាន Hacker ណាម្នាក់ធ្វើការប្រកាសថាខ្លួនអាចធ្វើការ Jailbreak បានឡើយប៉ុន្តែ Pangu បានធ្វើការបញ្ចេញ Jailbreak Semi របស់ខ្លួនតែមិនមានលក្ខណៈពេញលេញសម្រាប់អោយប្រើប្រាស់ជាទូទៅបានឡើយ ហើយមានប្រិយមិត្តមួយចំនួនប្រាកដជាពិបាកនៅក្នុងការស្វែងរកកម្មវិធីសម្រាប់ទាញយក វីដេអូពី Youtube ទើបខេមបូសម្រេចលើកយកកម្មវិធីនេះមកបង្ហាញជូនប្រិយមិត្ត។
ហើយកម្មវិធីនេះមានឈ្មោះថា MaxTube ប្រហែលជាមានប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់កម្មវិធីនេះរួចមកហើយ កាលពីមុនប្រហែលជាកម្មវិធីនេះមានដំណើរការមិនរលូន ដូច្នេះពិបាកនៅក្នុងការប្រើប្រាស់តែមកទល់ពេលនេះកម្មវិធីនេះបានចេញកំណែទម្រង់ថ្មីមកដល់ 1.5 ហើយអាចដំណើរការបានគ្រប់ Device ទាំងអស់មិនថាសូម្បីតែ iPad ។
តម្រូវការ
- សម្រាប់ប្រព័ន្ធប្រតិបត្តការចាប់ពី iOS 6 ឡើងទៅនិងដំណើរដោយ iPhone 4 ឡើងទៅ
- តោះធ្វើការទាញយកតាមរយៈ តំណរនេះ
សង្ឈឹមថាប្រិយមិត្តនឹងពេញចិត្ត Tweak មួយនេះខេមបូនឹងខិតខំស្វែងរក Tweak ថ្មីៗជាច្រើនទៀតជូនប្រិយមិត្ត ។
.jpg)
0 comments:
Post a Comment