ប្រិយមិត្តប្រាកដជាធ្លាប់បានដឹង និងលឺរួចមកហើយអំពី Assistive Touch របស់ iDevice ដែលមានទ្រង់ទ្រាយជ្រុងការ៉េជាមួយនឹងរង្វង់មូលពណ៌សនៅខាងក្នុងវា។ Assistive Touch មានមុខងារពិសេសអាចអោយយើងត្រលប់ទៅកាន់ Home Screen វិញបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចុចប៊ូតុង Home ឡើយ ព្រមទាំងមុខងារពិសេសផ្សេងៗទៀត។ កម្មវិធីមួយនេះមានប្រជាប្រិយភាពតាំងពីជំនាន់ iOS 4.3 មកម៉្លេះ ហើយវាក៏បន្តមានរហូតដល់ជំនាន់ក្រោយៗទៀតគឺ iOS8 នេះតែម្តង។
សម្រាប់ថ្ងៃនេះដែរ ខេមបូក៏មាន Tweak ដ៏ពិសេសមួយសម្រាប់បង្ហាញចែកជូនប្រិយមិត្ត ដែលវាមានរូបរាងស្រដៀងទៅនឹង Assistive Touch ដែរហើយអ្វីដែលពិសេសនោះគឺយើងអាចផ្លាស់ប្តូរវាទៅកាន់ទីតាំងណាក៏បាន។ វាមានឈ្មោះថា Assistive+ ដែលមានមុខងារស្រដៀងនឹង Assistive Touch ដែរ។ ប៉ុន្តែបើសិនជាប្រិយមិត្តចង់ត្រលប់ទៅកាន់ Home Screen វិញគ្រាន់តែចុច 1ដង ទៅលើវាជាការស្រេច។ ប្រិយមិត្តក៏អាចធ្វើការ Respring, Lock , Switcher និងមុខងារផ្សេងៗទៀតបានផងដែរ ជាមួយនឹង Tweak មួយនេះ។
ប្រិយមិត្តអាចតម្លើងវាបានដោយគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោម៖
តម្រូវការ
- រាល់ iDevice ទាំងអស់ ដែលដំណើរកា1គ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
- មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/camboreporteam
- ប្រសិនបើប្រិយមិត្តមាន Source រួចហើយ សូមធ្វើការ Refresh
- សូមចូលទៅកាន់ Cydia រួចធ្វើការស្វែងពាក្យ “Assistive+” (CamboReport Logo) រួចធ្វើការតម្លើងជាការស្រេច
- បន្ទាប់ពីធ្វើការតម្លើងចប់ សូមធ្វើការ Respring Device របស់ប្រិយមិត្ត
- បន្ទាប់មកវានឹងដំណើរការដោយស្វ័យប្រវត្តិ ហើយប្រិយមិត្តក៏អាចកែសម្រួលមុខងាររបស់ Tweak មួយនេះបានផងដែរ ដោយគ្រាន់តែចូល Settings > Assistive+ ។
ជាចុងក្រោយក្រុមការងាររបស់ខេមបូសូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រដល់ខេមបូនឹងខិតខំស្វែងរកកម្មវិធីពិសេសៗជាច្រើនដើម្បីចែកជូនប្រិយមិត្តនៅពេលក្រោយទៀត។
.jpg)
.jpg)
0 comments:
Post a Comment