ភ្នំពេញ៖ តារាចម្រៀង ទើបតែពើប ប្រទះនឹងជម្លោះ ជាមួយអ្នកសិល្បៈដូចគ្នា កញ្ញា ឃិត សំម៉ាលីស មួយរយៈនេះ យីអ៊ុន ហាក់ធ្លាក់ចុះ ជាបន្តបន្ទាប់ និងទទួលរងការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន នៅលើបណ្តាញទំនាក់ ទំនងសង្គម Facebook ខណៈដែលនាង ឡើងច្រៀងបទ “ផឹកកាហ្វេ” កាលពីពេលថ្មីៗ កន្លងទៅនេះ ។
កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស បានទទួលរងព្រនង់ នៃការរិះគន់ គ្មានប្រណីពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook បន្ទាប់ពីនាង បានឡើងច្រៀងក្នុង កម្មវិធីមួយ របស់ស្ថានីយ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហើយនាងបានបកស្រាយ បទចម្រៀងមួយ ដែលមានចំណងជើងថា “ផឹកកាហ្វេ” ។
តាមរយៈបទចម្រៀង មួយបទនេះ បានធ្វើឲ្យទស្សនិកជន ពុកម៉ែបងប្អូន ជាច្រើន បានធ្វើការរិះគន់ ទៅលើតារាចម្រៀងរូប នេះមិនប្រណីដៃ ព្រោះទាំងអត្ថន័យ បទចម្រៀង ទាំងការស្លៀកពាក់ គឺពិបាកមើល ខ្លាំងណាស់ ។
បុរសម្នាក់ ដែលមាន Account Facebook ថា “Va Ry” បានសរសេរ Comment រិះគន់យ៉ាងចាស់ដៃថា « ច្រៀងមិនកើត ស្ដាប់មិនកើត ប៉ារ៉ូលបទចម្រៀង សរសេរដូចឆ្កួត ខ្ញុំគិតថាបទ អាប៉ូឡូចយ ឡូយជាងផង ច្រៀងហើយមាន ដែលស្ដាប់ បទខ្លួនឯងទេ សុំសួរតិចគិតថា វាពីរោះណាស់មែនទេ គ្រាន់តែឮស្អប់ ដល់អ្នកនិពន្ធទៀត ច្រៀងឲ្យគេស្ដាប់ កុំច្រៀងស្ដាប់ ខ្លួនឯងបើច្រៀង អ៊ីចឹងដដែលខ្ញុំគិតថា វាគ្មានអ្នកគាំទ្រ ទេវាមានតែអ្នក លួចជេរ ជឿរអត់? សង្ឃឹមបទក្រោយ នឹងល្អឆ្ងាយ ជាងនេះ រិះគន់ដើម្បីស្ថាបនា» ។
កុំឲ្យខាតពេលយូរ ទៅទស្សនា ជាមួយ LookingTODAY ទាំងអស់គ្នាចង់ដឹងថា បទចម្រៀង “ផឹកកាហ្វេ” របស់តារា ស្រី កញ្ញា ឃិត សំម៉ាលីស មានអត្ថន័យយ៉ាងណា បានជាមានការ រិះគន់ច្រើនម្ល៉េះ ៕





0 comments:
Post a Comment