ខ្សែភាពយន្តនិង​តុក្កតា​ល្បីៗ​​ នឹង​ស្ថិត​នៅ​លើ​ចង្អុល​ដៃ​របស់​អ្នក តាមរយៈ Viki លើ Samsung Smart TV

អត្ថបទ​ក្រុមហ៊ុន – រាជ​ធានី​ភ្នំពេញ ​ព្រះរាជា​ណា​ចក្រ​កម្ពុជាក្រុមហ៊ុន​អេឡិចត្រូនិក Samsung បាន​ប្រកាស​នៅ​សន្និសីទ ​Samsung អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក និង​តៃវ៉ាន់ ​​ឆ្នាំ ២០១២ នា​ទីក្រុង​បាងកក​ ថា​នឹង​ផ្តល់​ជូន​អតិថិជន Smart TV របស់​ខ្លួន​​​​នូវ​មាតិកា​​ល្អៗ​ប្រកប​ដោយ​គុណភាព​ខ្ពស់​​​បន្ថែម​ទៀត ជា​មួយ Viki ដែល​ជា​គេហទំព័រ​​វីឌីអូ​អន្តរ​ជាតិសម្រាប់​ប្រមូល​ផ្តុំ​នូវ​​កម្មវិធី ទូរទស្សន៍​និង​​ខ្សែភាពយន្ត​ល្អៗ​ក្នុង​​​ពិភព​​​លោក និង​បង្កើត​ជា Subtitle ជាង ១៥០ ភាសា ។​
​​​​​​​​​​លោក ​Gwihan Lee​ អគ្គនាយក​ក្រុមហ៊ុន Thai Samsung Electronics Co., Ldt., នៃ​តំបន់​​ឥណ្ឌូចិន បាន​មាន​ប្រសាសន៍​ថា កាល​ពី​មុន Viki មាន​តែ​នៅ​លើ​ Samsung​ Apps របស់ទូរស័ព្ទ​ដៃ​តែ​ប៉ុណ្ណោះ តែ​ពេល​នេះ ដោយ​មាន​ការ​សហ​ការ​​​ជា​ដៃគូ​ជា​មួយ Viki អតិថិជន​ទាំង​អស់​អាច​ទស្សនា​កម្មវិធី​​ទូរទស្សន៍ ខ្សែ​ភាព​យន្ត និង​ព័ត៌មាន​កម្សាន្ត ជុំវិញ​ពិភពលោក ជា​មួយ Subtitle ​ជា​​ច្រើន​ភាសា​​​​នៅ​​លើ​ទូរស្សន៍ Smart TV ដោយ​ផ្ទាល់ ។ ឥឡូវ​នេះ ជា​មួយ​កម្មវិធី Viki Premiere App សម្រាប់ Samsung អតិថិ​ជន Smart TV អាច​ទស្សនា​ភាពយន្ត​កូរ៉េ តុក្កតា​ជប៉ុន ខ្សែ​ភាព​យន្ត​​​ល្បីៗ​ក្នុង​​ពិភព​​លោក​ដែល​​ទទួល​​បាន​​ពាន​រង្វាន់ និង​កម្មវិធី​ជា​ច្រើន​ទៀត ​ដោយ​​​​ឥត​​​គិត​ថ្លៃ និង​​​​បក​ប្រែ​​​​ជា​ភាសា​តាម​ជម្រើស​របស់​ខ្លួន ។
Viki មាន​មាតិកា​វីឌីអូ​សាកល​ដែល​បាន​បកប្រែ​រួច​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក និង​មាន​ដៃ​គូ​​​​មាតិកា​សម្រាប់ KPop Service App ដែល​មាន​ការ​សហការ​ពី Samsung និង​ក្រុមហ៊ុន​តន្ត្រី​កូរ៉េ​​ល្បីៗ ជា​ច្រើន​ទៀត ។ ការ​សហការ​នេះ នាំ​មក​នូវ​វីឌីអូ តន្ត្រី និង​វីឌីអូ​ឃ្លីប​​​នៃ​ការ​​ប្រគំ​តន្ត្រី​ របស់​សិល្បករ​តន្ត្រី​កូរ៉េ​​ដែល​មាន​ប្រជាប្រិយភាព បង្កើត​បាន​ជា​​បទ​ពិសោធន៍​ដ៏​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​លើ KPop ។ ​កម្មវិធី KPop Service App ​ផ្តល់​ជូន​​​ផ្តាច់​មុខ​នៅ​លើ​កម្មវិធីSamsung Apps 
ភាព​ជា​ដៃគូ​ថ្មី​នេះ​គឺ​ស្ថិត​នៅ​ក្នុង​យុទ្ធសាស្ត្រ​នៃ​មាតិកា​របស់ Samsung និង​ជា​ជម្រើស​​នៃ​​កម្ម​វិធី​​​​ទូរទស្សន៍ Smart TVដែល​ក្រុមហ៊ុន Samsung អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ដំណើរ​ការ​ទៅ​កាន់​​មាតិកា​​ល្អៗ​ជា​ច្រើន​ដែល​មាន​ជាង ១,៥០០កម្មវិធី ​ទូទាំង​​ពិភពលោក ។​ កម្មវិធី Viki ​​​Premiere ​App នឹង​អាច​ទាញ​យក​ដោយ​​ឥត​គិត​​ថ្លៃ​​តាម​​​កម្ម​វិធីSamsung Apps លើ​ទូរទស្សន៍ Smart TV ចាប់​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៣ នៅ​ទូទាំង​តំបន់​អាស៊ី​អា​អាគ្នេយ៍ ៕


SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment