អ្នក​ថត​រូប​​ស្ថាបត្យកម្ម​​​ពន្យល់​ពី​របៀប​ដែល​គាត់​អាច​​ថត​រូប​​ដែល​ដាក់​នៅ​លើ​ក្រប​​មុខ​ទស្សនាវដ្ដី​​ New York

ការ​​ផ្ដិត​យក​រូប​ភាព​​នៅ​ពេល​យប់​និង​ខ្វះ​ពន្លឺ​ ​​រួម​ទាំង​ការ​កាន់​កាមេរ៉ា​ថត​​ដោយ​ដៃ​ផ្ទាល់​​ពុំ​មាន​ជើង​ (tirpod) ជាមួយ​នឹង​ភាព​ញ័រ​រញ្ជួយ​របស់​​ឧទ្ធម្ភាគចក្រ នៅ​លើ​កំពស់​ 1542 ម៉ែត្រ​​ពី​ដី​ វា​​មិន​មែន​ជា​រឿង​​​ងាយ​ស្រួល​​សម្រាប់​អ្នក​ថត​រូប​នោះ​ទេ​។ ប៉ុន្តែ​លោក​ Iwan Baan អាច​ធ្វើ​បាន​​​ដោយ​​ងាយ​ស្រួល​។
អ្នក​ថត​រូប​ជនជាតិ​ហុលឡង់​​​​លោក​ Iwan Baan ត្រូវ​បាន​គេ​ស្គាល់​គាត់​ថា​អ្នក​ថត​រូប​ភាព​ក្រុង​ New York ក្នុង​​ស្ថាន​ភាព​​​ដែល​បង្ហាញ​​ការ​ដាច់​ចរន្ត​អគ្គីសនា​មួយ​ចំហៀង​ក្រុង​​បន្ទាប់​ពី​​ព្យុះ​សានឌី​ស្ងប់​ស្ងាត់​មួយ​រយៈ​ ។ រូប​ថត​ត្រូវ​បាន​ដាក់​​ជា​ក្រប​មុខ​ទស្សនាវដី្ត New York ដ៏​ល្បី​ល្បាញ​ ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​វា​ជា​ឱកាស​តែ​មួយ​គត់​​ ដែល​គាត់​អាច​ចាប់​យក​រូបភាព​បង្ហាញ​ពី​ក្រុង​ New York ​ជា​ទីក្រុង​ពីរ​ផ្សេង​គ្នា ដែល​ម្ខាង​ជា​​ទីក្រុង​ដែល​គួរ​អោយ​ភ័យ​ខ្លាច​ហើយ​ម្ខាងទៀត​ជា​ក្រុង​ New York ដ៏​​រស់​រវើក” ។
​លោក​បាន​ផ្ដិត​យក​រូប​ភាព​ខាង​លើ​នេះ​កាល​ពី​យប់​ថ្ងៃ​ពុធ បន្ទាប់​ពី​ព្យុះ​ ដោយ​ប្រើ​ម៉ាស៊ីន​ថត​ Canon 1D Xជាមួយ​នឹង​កែវ​ឆ្លុះ​ថ្មី 24-70mm ដោយ​ប្រើ​ Aperture ធំ​បំផុត​​ ​ហើយ​ម៉ាស៊ីន​ថត​នេះ​កម្រិត​ ISO រហូត​ដល់ 25,000 ISO ជាមួយ​នឹង​ Shutter speed 1/40 sec (1 ភាគ​ 40 វិនាទី) ។ លោក​បាន​បន្ថែម​ថា​​ “​កាល​ពី​មុន​វា​មិន​អាច​ទៅ​រួច​នោះ​ទេ​ ប្រសិន​បើ​មិន​មាន​​ម៉ាស៊ីន​ថ​ត​មួយ​នេះ​”​ ។
រូប​ថត​ម៉ាស៊ីន​ថត​ Canon 1D X
លោក​បាន​ពន្យល់​ថា​ “​ជា​មួយ​នឹង​ការ​ថត​ពីលើ​បែប​នេះ​ អ្នក​ត្រូវ​ថត​អោយ​បាន​ច្រើន​ប៉ុស្តិ៍​ជាប់ៗ​គ្នា​ ឬ (ហៅ​ថា​ Burst mode)​​​ ហើយ​ចុង​ក្រោយ​អ្នក​ត្រូវ​រើស​យក​រូប​មួយ​ដែល​ស្អាត​ហើយ​ច្បាស់​ល្អ” ​លោក​បន្ត​ថា​ “​វា​មិន​មាន​ភាព​ងាយ​ស្រួល​ទេ​ក្នុង​ការ​ថត​ នៅពេល​ដែល​ធាតុអាកាស​ខាងក្រៅ​ត្រជាក់​​ចង់​កក​ ហើយ​​​ឧទ្ធម្ភាគចក្រ​មិន​មាន​ទ្វា ហោះ​ឆ្វែល​ទៅ​​ឆ្វែល​មក​នោះ​ ប៉ុន្តែ​​អ្នក​ត្រូវ​តែ​ផ្ចង់​គំនិត​​រក​ប្លង់​នៃ​រូប​ថត​ដែល​អ្នក​ចង់​បាន” ៕​



SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment