កញ្ញា វ៉ាន់នីឡា បង្ហោះវីដេអូឃ្លីប ចេញមុខបកស្រាយ អំពីរឿង ចាក់ចម្រៀងខុសបច្ចេកទេស លើឆាកតន្ត្រី

ក្រោយពេលដែលវីដេអូ នៃការចាក់បទខុសបច្ចេកទេស របស់ តារាចម្រៀងស្រី រូបស្រស់ កញ្ញា វ៉ាន់នីឡា(Vanilla) ប្រចាំផលិតកម្ម ភ្លេងរីខត លើឆាកតន្ត្រីស្ថានីយ៍ទូរទស្សន៍បាយ័ន ត្រូវបានចែកចាយយ៉ាងព្រោងព្រាត និងមានអ្នកបញ្ចេញមតិជាច្រើន រួចមក ពេលនេះរូបកញ្ញាផ្ទាល់ បានចេញមុខ ថតជាវីដេអូឃ្លីប បង្ហោះលើហ្វេសប៊ុក ដើម្បីបង្ហាញពីអារម្មណ៍ពិត និងស្រាយចម្ងល់របស់មហាជន ទៅលើហេតុការណ៍ ដែលបានកើតឡើងនាពេលនោះ។
កញ្ញា វ៉ាន់នីឡា បានបញ្ជាក់ថា អារម្មណ៍របស់នាងនៅពេលនោះ បានដឹងយ៉ាងច្បាស់ ដោយគ្រាន់តែលឺភ្លេងបន្លឺចេញមកភ្លាម នាងដឹងថាខុសពីបទដើម របស់នាងបាត់ទៅហើយ ព្រោះថា បទដើមរបស់នាងមានសភាពលឿន ជាងបទដែលមានភាពខុសប្រក្រតី នៅពេលដំបូងនោះ ដែលមានបញ្ហាខុសបច្ចេកទេសសម្លេង។ នាងបានបន្ថែមផងដែរថា ទាំងរូបនាងផ្ទាល់ និងអ្នកបច្ចេកទេសសម្លេង ពិតជាមិនចង់ឲ្យកើតមានបញ្ហាដូច្នេះកើតឡើងឡើយ។ នាងក៏បានឲ្យដឹងដែរថា នាងនឹងឡើងបកស្រាយចម្រៀងនេះ ម្តងទៀត នៅពេលខាងមុខ។ ដើម្បីជ្រច្បាស់ សូមប្រិយមិត្ត ទស្សនាការបកស្រាយ និងស្តាប់បទចម្រៀងរបស់នាង ដែលមានចំណងជើងថា៖ «ស្រលាញ់អ្នកមុន រៀបការអ្នកក្រោយ» ដោយមេត្រី!



SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment