ជាទូទៅប្រិយមិត្តតែងតែឃើញរូប Stickers ផ្សេងៗនៅពេលដែលយើងលេង Chat នៅក្នុងកម្មវិធី Messager ដែលមានលក្ខណៈផ្សេងៗតាមអារម្មណ៍នីមួយៗ និងមើលទៅពិតជាគួរអោយចង់សើចមែនទែន។ ប៉ុន្តែគួរអោយសោកស្តាយផងដែរ ដែល Sticker នៅក្នុងកម្មវិធីមួយនេះមិនអាចយកមកធ្វើអ្វីបានឡើយ ពោលគឺវាអាចប្រើប្រាស់បានតែពេលផ្ញើសារតែប៉ុណ្ណោះ។ តែប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ដោយចង់យករូប Sticker ទាំងនេះមកកាត់តលើរូបភាពផ្សេងៗបាន សូមសាកល្បងជាមួយកម្មវិធីមួយនេះ ដែលមានឈ្មោះថា “Stickered for Messenger”។
Stickered for Messenger គឺជាកម្មវិធីថតរូប ហើយក៏ជាកម្មវិធីកែលំអររូបភាពផងដែរ ដែលវាអាចអោយយើងធ្វើការកាត់តរូប Sticker ផ្សេងៗរបស់ Facebook មកលើរូបភាពផ្ទាល់របស់យើង ដើម្បីអោយរូបភាពកាន់តែមានភាពទាក់ទាញ។ ជាមួយនឹងរូប Sticker ដ៏ច្រើនសម្បូរបែបនេះ ប្រិយមិត្តអាចជ្រើសរើសបានច្រើនរូបគឺមិនមែនតែមួយឡើយ ជាក់ស្តែងដូចរូបភាពខាងលើអញ្ចឹង។ សម្រាប់កម្មវិធីមួយនេះដែរ ប្រិយមិត្តអាចស្វែងរកតម្លើងបានទាំង App Store និង Play Store។
តម្រូវការ
- iDevice ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7, iOS 8 ឡើងទៅ
- Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0.3 ឡើងទៅ
សូមទាញយកតាម តំណរនេះ សម្រាប់ iOS
សូមទាញយកតាម តំណរនេះ សម្រាប់ Android
ជាចុងក្រោយក្រុមការងាររបស់ខេមបូសូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រដល់ខេមបូហើយនឹងខិតខំស្វែងរកកម្មវិធីពិសេសៗជាច្រើនដើម្បីចែកជូនប្រិយមិត្តនៅពេលក្រោយៗទៀត។



0 comments:
Post a Comment