ម្ចាស់ហ្គេមតុក្កតាសីុផ្សិត Nintendo ប្រកាស បង្កើតហ្គេមថ្មី សំរាប់ ស្មាតហ្វូន

ក្រោយការទទូចអស់ជាច្រើនឆ្នាំ ពីសំណាក់ប្រិយមិត្តហ្គេម និងដោយសារ ស្ថានភាពហិរញ្ញវត្ថុ មិនល្អ ប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន Nintendo ដែលជា ម្ចាស់របស់ ម៉ាសីុនហ្គេម Wii, DS និងម្ចាស់របស់ហ្គេម តុក្កតាសីុផ្សិត (Mario) បានសំរេចចិត្ត ចាប់ដៃ ជាមួយ ក្រុមហ៊ុនផលិតហ្គេមជប៉ុន DeNa ដើម្បីបង្កើត ហ្គេមថ្មី សំរាប់ស្មាតហ្វូន និងថេបប៉្លេត ដោយប្រើ តួអង្គដូចជា Mario, Zelda និង Metro ជាដើម… នេះបើតាម ប្រភពពី Wall Street Journal។

ប៉ុន្តែ ហ្គេមថ្មី សំរាប់ស្មាតហ្វូន នេះ នឹងមិនមែនជា ការធ្វើឡើងវិញ នូវ ហ្គេមចាស់ៗ ដែលបាន ចេញលក់ កន្លងមក នៅលើ ម៉ាសីុន SNES, GameCube, Wii ឬ DS នោះទេ។ វានឹងជា ហ្គេមថ្មី ដែលមាន សាច់រឿងថ្មី និងបង្កើតឡើងថ្មី ស្រឡាង តែម្តង សំរាប់ ស្មាតហ្វូន និងថេបប៉្លេត។
នៅក្នុងកិច្ចសហការណ៍នេះ Nintendo បានទិញយក ភាគហ៊ុន 10% ពី DeNa ក្នុងតំលៃ ¥22 ពាន់លានយន់ ($182 លាន) ចំណែក DeNa វិញ បានទិញយកហ៊ុន 1.24% ពី Nintendo ក្នុងតំលៃស្មើ។ ចំណែក ប្រាក់ចំណេញ ដែលរកបានពីហ្គេមថ្មីនេះ​ គឺចែកគ្នា 50% ម្នាក់។
ប្រភព បានអោយដឹងថា ក្រុមហ៊ុនទាំងពីរ មានគំរោងនឹង ដាក់លក់ ហ្គេមថ្មី នាចុងឆ្នាំនេះ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment