សួស្តីប្រិយមិត្តរបស់ខេមបូទាំងអស់ប្រិយមិត្តប្រាកដជាប្លែកភ្នែកជាមួយហ្គេមមួយនេះដែលមានឈ្មោះថា Run Forrest Run ។ ហើយទាក់ទងជាមួយចំណងជើងហ្គេមនេះគឺពិតជាសាកសមជាមួយនឹងហ្គេមពិតប្រាកដមែនដែលហ្គេមនេះប្រៀបដូចជាហ្គេម Subways surfer ផងដែរ ប៉ុន្តែហ្គេម Run Forrest Run នេះ ពិតជាមិនធម្មតាឡើយដោយខុសត្រង់ថា Run Forrest Run ជាហ្គេមបែបជារូបមនុស្សពេញវ័យដែលកំពុងរត់នៅតាមព្រៃផ្សេងៗនិងតាមថ្នល់ជាតិជាដើមហើយមាន Misson បានន័យថាវគ្គរបស់វាដើម្បីអោយយើងឆ្លងកាត់ដំណាក់កាលនីមួយៗ។
ប្រិយមិត្តឆ្ថល់ដែររឺទេហេតុអ្វីបានជាខេមបូហ៊ានថាហ្គេមនេះសប្បាយជាង Subways Surfer ដោយសារតែហ្គេមនេះមានលក្ខណៈរស់រវើកនិងរហ័សជាងហ្គេម Subways Surfer ហើយវាមានលក្ខណៈពិសេសជាច្រើននិងសន្សំកាក់ដើម្បីយកទៅទិញរបស់ប្រើប្រាស់ផ្សេងៗដើម្បីធ្វើដំណើរតាមព្រៃដូចជាគេច និងរបស់ផ្សេងៗហើយចំពោះ Version ថ្មីនេះប្រិយមិត្តក៏អាច Login ជាមួយ Account Facebook របស់អ្នកថែមទាំងអាច់រត់ប្រណាំងជាមួយនឹងមិត្តភក្តិនៅក្នុង Facebook របស់អ្នកដែលលេងហ្គេមនេះបានផងដែរពិតជាសប្បាយហើយនិងប្លែកភ្នែកមិនខានជាមួយនឹង Run Forrest Run ។ តោះធ្វើការតម្លើងទាំងអស់គ្នា
តម្រូវការ
- សម្រាប់ប្រិយមិត្ត iOS
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 6 ឡើងទៅ
- Device មិនទាន់ Jailbreak ក៏អាចតម្លើងបានផងដែរ
- សម្រាប់ប្រិយមិត្ត Android
- Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅ
- Device មិនទាន់ Root ក៏អាចតម្លើងបានផងដែរ
សូមទាញយកតាម តំណរនេះ សម្រាប់ iOS
សូមទាញយកតាម តំណរនេះ សម្រាប់ Android
ជាចុងក្រោយក្រុមការងាររបស់ខេមបូសូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រដល់ខេមបូហើយនឹងខិតខំស្វែងរកកម្មវិធីពិសេសៗជាច្រើនដើម្បីចែកជូនប្រិយមិត្តនៅពេលក្រោយៗទៀត។
.jpg)
.jpg)
0 comments:
Post a Comment