កាន់តែងាយស្រួលក្នុងការតាម​ដាន​កម្រិត​របស់​អាកាសធាតុ​នៅ​លើ​ Status bar ដូច​ម៉ោង​ដែរ​ជា​មួយ​ Tweak មួយនេះ

ប្រិយមិត្តមួយចំនួនភាគច្រើនតែងតែចូលចិត្តតាមដានអាកាសធាតុនៃ​កម្រិត​របស់​វា​ដូច្នេះ​ដើម្បី​អោយ​កាន់​តែ​ងាយ​ស្រួល​ខេមបូ​នឹង​ធ្វើ​ការ​បង្ហាញ​ពី​ Tweak​ មួយ​ដែល​មាន​ឈ្មោះថា ​StatusbarWeather8 អាច​អោយ​ប្រិយមិត្ត​កាន់​តែ​ងាយ​ស្រួល​ថែម​ទៀត​ ប្រិយមិត្ត​អាច​មើល​កម្រិត​នៃ​អាកាស​ធាតុ​ បាន​យ៉ាង​ងាយស្រួល​នៅ​លើ Status Bar តែ​ម្តង​ដូច​ម៉ោង​និង​ថ្ងៃ​ខែ​ដែល​អញ្ចឹង ។
Tweak StatusbarWeather8 ជា Tweak មានទំហំតូចមានលក្ខណៈ​ពិសេស​ហើយ​ជួយ​អោយ​ Device របស់​ប្រិយមិត្ត​កាន់​តែ​មាន​ភាព​ឡូយ​ឆាយ​មួយ​កំរិត​ថែម​ទៀត ។ ខេមបូ​គិត​ថា​ Tweak មួយ​នេះ​ប្រិយមិត្ត​គ្រប់​រូប​គួរ​តែ​តម្លើង​វា​ដើម្បី​កុំ ​ អោយ​ពិបាក​នៅ​ក្នុង​ការ​ចូល​ទៅ​កាន់​កម្មវិធី​ Weather គ្រាន់​តែ​ក្រឡេក​នៅលើ Statusbar ជា​ការ​ស្រេច។ តោះ​ចង់​ដឹង​ថា​តម្រូវ​ការ​របស់ Tweak នេះ​និង​ការ​តម្លើង​បែប​ណា​ សូម​ធ្វើ​ការ​តាម​ដាន​ទាំង​អស់គ្នា :
តម្រូវការ
  • iDevices ដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ ចាប់ពី iOS 8 ឡើងទៅ
  • មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/camboreporteam
  • ប្រសិនបើប្រិយមិត្តមាន Source រួចរាល់សូមធ្វើការ Refresh
  • បន្ទាប់ពីធ្វើការ Add Source រឺ Refresh រួចរាល់សូមធ្វើការស្វែងរក StatusbarWeather8 និង​ធ្វើ​ការ​តម្លើង​វា​រួច Restart Springboard
  • ដើម្បីអោយដំណើរការកាន់តែរលូនសូមធ្វើការ បិទបើក Device របស់ប្រិយមិត្ត
  • បន្ទាប់ពីធ្វើការបឹទបើក Device របស់អ្នករួចរាល់សូមចូលទៅកាន់ Settings > StatusbarWeaather8 > ធ្វើការ Enable រួច​ចុច Respring
  • ចំណាំ Device របស់ប្រិយមិត្តត្រូវតែមាន Internet Connection ដូច​ជា​តាម​រយៈ Sim រឺ​តាម​រយៈ Wifi ជា​ដើម​ដើម្បី​អោយ Tweak នេះ​ដំណើរ​ការ
ជាចុងក្រោយ សូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រខេមបូ។ ខេមបូសង្ឃឹម​ថា​ប្រិយមិត្ត​នឹង​ពេញចិត្ត​ជា​មួយ Tweak មួយ​នេះ ហើយ​ក្រុម​ការងារ​យើង​នឹង​ខិត​ខំ​ស្វែង​រក​កម្មវិធី​ណា​ដែល​ប្លែក​សម្រាប់​ចែក​ជូន​ប្រិយមិត្ត ​ក៏​ដូច​ជា​ចំណី​អារម្មណ៍​ថ្មីៗ​ផង​ដែរ។


SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment