ថ្មីទៀតហើយ លេងពណ៌ពី​លើ​ប៊ូតុង​របស់ Control Center បាន​យ៉ាង​ងាយ​ស្រួល​ជា​មួយ​នឹង​ Tweak នេះ​ហើយ​ឡូយ​ទៀត​ផង

បានធ្វើការបង្ហាញ Tweak និង Theme ជាច្រើនរួចមកហើយដែលទាក់ទង​ទៅនឹង​ control center ដើម្បី​អោយ​កាន់​តែ​ផ្តល់​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ប្រើប្រាស់​ក៏​ដូច​ជា​ Style ផ្សេងៗ​ផង​ដែរ។ ថ្ងៃ​នេះ​ដែរ ខេមបូ​សូម​លើក​យក​ Tweak ថ្មី​មួយ​ដែល​ទើប​នឹង​ចេញ​អោយ​ប្រើប្រាស់​មាន​ឈ្មោះថា​ Ccbuttonborder ។ Tweak Ccbuttonborder គឺជា Tweak សម្រាប់​លេង Style និង​ដាក់​ពណ៌​ខាង​គែម​ប៊ូតុង​របស់ control center រឺ​ប្រិយមិត្ត​អាច​លេង​ Style ផ្សេងៗ​ក៏​បាន​ផង​ដែរ ។
Tweak នេះមានទំហំតូចមួយប៉ុណ្ណោះវាជួយបន្ថែមសោភ័ណភាព Device របស់​ប្រិយមិត្ត​អោយ​កាន់​តែ​ស្រស់​ស្អាត​មួយ​កំរិត​ថែម​ទៀត​ផង​ដែរ។ គូស​បញ្ជាក់​ផង​ដែរ​ថា ​Tweak Ccbuttonborder ជា Tweak មួយ​ដែល​ទើប​នឹង​ចេញ​អោយ​ប្រើប្រាស់​និង​ទាញ​យក​ដោយ​សេរី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ 10 នេះ​ទេ​ ដូច្នេះ​ដោយ​សារ​តែ​ខេមបូ​ឃើញ​មាន​ចំនួន​អ្នក​ទាញ​យក​មាន​ការ​កើន​ឡើង​ជា​លំដាប់​ទើប​ខេមបូ​សម្រេច​លើក​យក​មក​បង្ហាញ​ប្រិយមិត្ត។​​ តោះ​ធ្វើ​ការ​តម្លើង​ទាំង​អស់​គ្នា:
តម្រូវការ
  • iDevices ដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ ចាប់ពី iOS 8 ឡើងទៅ
  • មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/camboreporteam
  • ប្រសិនបើប្រិយមិត្តមាន Source រួចរាល់សូមធ្វើការ Refresh
  • បន្ទាប់ពីធ្វើការ Add Source រឺ Refresh រួចរាល់សូមធ្វើការស្វែងរក ccButtonBorder CCBB និង​ធ្វើ​ការ​តម្លើង​វា​រួច​ Restart Springboard
  • ដើម្បីអោយដំណើរការកាន់តែរលូនសូមធ្វើការ បិទបើក Device របស់ប្រិយមិត្ត
  • បន្ទាប់មកសូមចូលទៅកាន់ Settings > ccbuttonborder > និងធ្វើការ Enable រួចធ្វើការ​កំណត់​ផ្សេងៗ​បន្ទាប់​ពី​ធ្វើការ​ Enable និង​កំណត់​រួច​រាល់​ប្រិយមិត្ត​គ្រាន់​តែ​ធ្វើការ​ Restart Springboard ដែល​មាន​ពាក្យ​នៅ​ខាង​លើ​ប៊ូតុង​ Enable ជា​ការ​ស្រេច
  • បន្ទាប់ពីធ្វើការ Restart Springboard រួចរាល់ប្រិយមិត្ត​អាច​សាក​ល្បង​បើក Control Center មើល​វា​នឹង​មាន​ការ​ផ្លាស់​ប្តូរ
ជាចុងក្រោយក្រុមការងាររបស់ខេមបូទាំងអស់សូមអរគុណដល់ប្រិយមិត្ត​របស់​ខេមបូ​ដែល​តែង​តែ​ធ្វើ​ការ​គាំទ្រ​ដល់​ខេមបូ។ ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​ខិត​ខំ​ស្វែង​រក​ Tweak និង កម្មវិធី​ថ្មីៗ​ជា​ច្រើន​ដើម្បី​ចែក​ជូន​ប្រិយមិត្ត​នៅ​ពេល​ក្រោយ​ទៀត។

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment