ពិត​ជា​ឡូយ​! សុភាព​នារី​ស្រស់​សោភា​​ត្រៀម​ខ្លួន​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​ថ្ងៃ​ស្អែក

អ្នក​គាំទ្រ​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​ចូល​រួម​គាំទ្រ​ និង​លើក​កម្លាំង​ចិត្ត​ដល់​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទទួល​ស្វាគមន៍​ក្រុម​ម៉ាកាវ​នៅ​ស្តាត​ចាស់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ស្អែក​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​​ជើង​ទី​១​ប្រចាំ​ទ្វីប​អាស៊ី​ នៃ​ពាន​រង្វាន់ FIFA World Cup 2018 នៅ​​ថ្ងៃ​ទី ១២ ខែ មីនា ឆ្នាំ ២០១៥។

ជាក់​ស្តែង​នារី​ដ៏​ស្រស់​សោភា​​ទាំង​៣​នាក់​គឺ​កញ្ញា ចន្ធី វល័ក្ខ​, ប៉ាក់​ ចាន់ពិសី និង​ ផល ​គន្ធា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ចូល​រួម​ទស្សនា​ និង​លើក​ទឹក​ចិត្ត។ ​​ដោយ​ពាក់​អាវ​ពណ៌​ខៀវ​ជម្រើស​ជាតិ​កម្ពុជា​ មួក​ស្លឹក​ត្នោត​ ទង់​ជាតិ​ និង​ក្រមា​ ធ្វើ​ឲ្យ​សុភាព​នារី​ទាំង​៣​នាក់​​ពិត​ជា​ស្រស់​ស្អាត​ ជា​ពិសេស​ដាក់​រូប​ទង់​ជាតិ​លើ​ថ្ពាល់​ពិត​គួរ​ឲ្យ​ទាក់ទាញ​មែន៕








SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment