ចាប់តាំងពីក្រុមហ៊ុន Google បានបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធី Google Translate យើងសង្កេតឃើញថា ថ្វីបើការបកប្រែនៅមានចន្លោះច្រើនដែលមិនអាចយកជាការបានទាំងស្រុង តែវាក៏ជាចំណែកមួយយ៉ាងធំដើម្បីជួយយើងក្នុងការបកប្រែពីភាសាផ្សេងៗមកជាខេមរៈភាសា ឬពីខេមរៈភាសាទៅកាន់ភាសាផ្សេងៗផងដែរ ។ យ៉ាងណាមិញក្រៅពីការប្រែភាសានៅលើកម្មវិធី Web browser ពេលនេះម្ចាស់ឧបករណ៍ iOS ទាំង iPhone, iPad និង iPod Touch ក៏អាចរីករាយជាមួយការបកប្រែពីភាសាអង់គ្លេសជាភាសាខ្មែរ និងពីភាសាខ្មែរទៅអង់គ្លេស នៅលើឧបករណ៍របស់ខ្លួនផងដែរ ។
CamTranslate ជាកម្មវិធីថ្មីមួយសម្រាប់ឧបករណ៍ iSO អាចធ្វើការបកប្រែពីភាសាអង់គ្លេសទៅខ្មែរ និងពីភាសាខ្មែរទៅអង់គ្លេស ដោយកម្មវិធីនេះបានធ្វើការទាញយកទិន្នន័យចេញពីប្រភព Google Translate ។ ចំពោះការប្រើប្រាស់យើងគ្រាន់តែធ្វើការវាយនូវអក្សរជាពាក្យ ឬប្រយោគ រួចអូស screen ទៅកាន់ផ្ទាំង slide ថ្មីតាមរយៈ button អក្សរ “ខ” នោះយើងនឹងទទួលបាននូវលទ្ធផលនៃការបកប្រែ ។
ប្រភពរូបភាពពី [https://www.facebook.com/Camtranslate] :
សូមបញ្ជាក់ថា Camtranslate ផ្ដល់ឲ្យទាញយកពី App Store ដោយឥតគិតថ្លៃជាមួយទំហំ 17.8 MB ហើយឧបករណ៍ដែលអាចដំណើរការរួមមាន៖ iPhone 3GS, iPhone 4, iPhone 4S, iPhone 5, iPod Touch ជំនាន់ទី៣ ដល់ទី៥ និង iPad ដែលឧបករណ៍ទាំងនេះត្រូវតម្រូវឲ្យមានប្រព័ន្ធប្រតិបត្តិការចាប់ពី iOS 5.0 ឬ iOS កំណែថ្មីៗជាងនេះ ។

0 comments:
Post a Comment