ដាក់កម្មវិធីនៅលើ Lockscreen មួយ​បែប​ទៀត​ជាមួយ Tweak នេះ បន្ថែម​សោភ័ណ្ឌ​ភាព​អោយ​កាន់​តែ​ទាក់ទាញ!

នៅលើ Cydia មាន tweak ជាច្រើនដែលមកពីប្រភព​ខុសៗ​គ្នា និង​អ្នក​បង្កើត​ឡើង​ខុសៗ​គ្នា ប៉ុន្តែ Tweak ខ្លះ​បង្កើត​ក្នុង​គោល​បំណង​លើ​ការ​ប្រើ​ប្រាស់​មុខងារ​តែ​មួយ ដោយ​គ្រាន់​តែ​មាន​ការ​ប្រើ​ប្រាស់​ខុស​គ្នា​តែ​ប៉ុណ្ណោះ។ នៅ​ពេល​នេះ​យើង​ក៏​បាន​ពាំនាំ tweak មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Atom iOS8 ជា​ប្រភេទ tweak ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​កម្មវិធី​ដែល​អ្នក​តែង​តែ​ប្រើ​ប្រាស់​ជា​ ប្រចាំ​នៅ​លើ Lockscreen បន្ទាប់​ពី​អ្នក​ដំឡើង​រួច អ្នក​នឹង​ឃើញ​មាន​ប៊ូតុង​មូល​មួយ​នៅ​លើ Lockscreen ដូច​នេះ​អ្នក​គ្រាន់​តែ​សង្កត់​នៅ​លើ​ប៊ូតុង​នោះ រួច​អូស​ទៅ​លើ​កម្មវិធី​ណា​មួយ​ក៏​បាន​ដែល​បាន​លោត​ចេញ​មក​នៅ​លើ Lockscreen តែ​ម្តង​នៅ​អំឡុង​ពេល​ដែល​អ្នក​សង្កត់​ប៊ូតុង​មូល​មួយ​នោះ វា​នឹង​នាំ​អ្នក​ទៅ​កាន់​កម្មវិធី​ដែល​អ្នក​បាន​ដាក់​ប៊ូតុង​មូល​នៅ​ពី​ លើភ្លាម។
អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖
  • ចូលទៅកាន់ Cydia => Sources => Edits => Add វាយពាក្យថា http:/repo.biteyourapple.net
  • រួចចូលទៅកាន់កន្លែង Search វាយឈ្មោះ Atom (IOS8) បន្ទាប់ធ្វើការ Install 


  • បន្ទាប់ពីការ Install រួចរាល់ អ្នកអាចចូលទៅកាន់ Setting បន្ទាប់​អូស​ចុះ​ក្រោម​បន្តិច រួច​ចុច​ចូល atom បន្ទាប់ Enable វា (បើ​សិន​ជា Disable)
  • អ្នកអាចផ្លាស់ប្តូរកម្មវិធីដែលអ្នកចង់ដាក់នៅលើ Lockscreen បាន ដោយ​ចុច​ចូល​ទៅ​កាន់​ជម្រើស POSITION នៅ​ក្រោម​ពាក្យ Enable atom ដែល​មាន​ដូច​ជា Top Left, Top Right….. ដោយ​អ្នក​គ្រាន់​តែ​ចុច​ចូល​ទីតាំង​ទាំង​នេះ​រួច​ធីក​លើ​កម្មវិធី​ណា​មួយ​ ដែល​អ្នក​ចង់​ដាក់​បាន​ដោយងាយ។
Tweak នេះបង្កើតឡើងក្នុងគោលបំណងដាក់កម្មវិធីនៅលើ Lockscreen ដើម្បី​ឲ្យ​អ្នក​ប្រើ​ងាយ​ស្រួល​ចូល​ទៅ​កាន់​កម្មវិធី​ដែល​ពួក​គេ​ឧស្សាហ៍​ ចូល​នោះ​បាន​កាន់​តែ​រហ័ស ដោយ​ស្រដៀង​នឹង tweak ដែល​មាន​ឈ្មោះ​ថា BerryC8 ដែរ ប៉ុន្តែ​ការ​រចនា​របស់ tweak ទាំង​ពីរ​នេះ​មាន​រចនាបថ​ខុស​គ្នា ហើយ​ការ​ប្រើ​ប្រាស់​ស្រស់​ស្អាត​ម្នាក់​ម៉្យាង ដូច​នេះ​អ្នក​ជ្រើស​រើស tweak មួយ​នៅ​ក្នុង​ចំណោម tweak ទាំង​ពីរ​នេះ​មក​ប្រើ​ប្រាស់បាន។



SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment