
កាលពីថ្មីៗនេះ Biteyourapple Repo បានដាក់អោយធ្វើការទាញយក Theme Elemento
មិនគិតថ្លៃគ្រាន់តែ Theme
នេះទើបតែចេញបានមិនដល់មួយថ្ងៃផងមានអ្នកប្រើប្រាស់ដល់ទៅប្រហែល
ជា 1500នាក់បាត់ទៅហើយទើបខេមបូសម្រេចចិត្តលើកយក Theme
នេះមកបង្ហាញជូនប្រិយមិត្ត។ Theme Elemento គឺជា Theme
ដែលទើបនិងលិចឡើងតែប៉ុណ្ណោះ វាត្រូវបានបង្កើតឡើងដោយស្នាដៃ
Ihkltc និងដាក់លក់ប៉ុន្តែទើបនឹងថ្មីៗនេះ Biteyourapple
បានដាក់អោយទាញយកដោយសេរីដល់អ្នកប្រើប្រាស់ទើបមានការប្រើប្រាស់
ច្រើនលើសពីសព្វដង។ រចនាបទ Theme
នេះបើមើលទៅសាមញ្ញមែនតែមិនអន់ទេចំពោះ Grapic ពិតជាច្បាស់ហើយ
Icon
របស់វាពិតជាទាក់ទាញអារម្មណ៍របស់អ្នកប្រើប្រាស់មិនចេះជិនណាយ
ឡើយទំហំរបស់វាត្រឹមតែ 7MB ប៉ុណ្ណោះមិនធំណាស់ណាទេ ហើយ Theme
នេះដែរសាកសមបំផុតសម្រាប់ iPhone ចាប់ពី iPhone 5 ឡើងទៅ ។
ប៉ុន្តែអ្វីដែលខេមបូគិតថាសាកសមបំផុតគឺ iPhone 6
តែម្តងដូច្នេះប្រិយមិត្តអាចសាកល្បងធ្វើការទាញយកបានដោយសេរី
ទាន់ Biteyourapple ដាក់អោយទាញយក។ ប្រសិនបើប្រិយមិត្តប្រើប្រាស់
Theme នេះសូមធ្វើការដាក់ Wallpapers
ជាផ្ទៃទេសភាពបែបរាងស្រអាប់រឺរាងងងឹតបន្តិចវាមើលទៅកាន់តែទាក់
ទាញបំផុតដូចដែលខេមបូបានធ្វើការសាកល្បងវរូចមកហើយមើលយូរៗទៅ
ពិតជាស្រស់ស្អាតហើយគួរអោយទាក់ទាញឡូយមែនទែន។

- iPhone 5 , 5s , 6 , 6 plus ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តការណ៍ iOS 8
- មានការ Jailbreak បានត្រឹមត្រូវនិងមាន Cydia រួចជាស្រេច
- មានការតម្លើង Winterboard រួចជាស្រេច (
ប្រសិនបើប្រិយមិត្តមិនទាន់តម្លើង Winterboard ទេសូមធ្វើការ ស្វែងរក
Winterboard នៅក្នុង Cydia និងធ្វើការតម្លើងវា )
- ចូលទៅកាន់ Cydia ធ្វើការ Add Source http://repo.biteyourapple.net
- ប្រសិនបើប្រិយមិត្តមាន Source រួចរាល់គ្រាន់តែធ្វើការ Refresh
- បន្ទាប់មកសូមធ្វើការស្វែងរក Elemento នឹងធ្វើការតម្លើងវា
- បន្ទាប់ពីធ្វើការតម្លើងរួចរាល់សូមចូលទៅកាន់ Winterboard
នឹងធ្វើការ Select Theme ហើយជ្រើសយក Elemento Icon
ជាការស្រេចហើយធ្វើការ Respring រឺ បិទបើកទូរស័ព្ទរបស់ប្រិយមិត្ត
។
ខេមបូសង្ឈឹមថាប្រិយមិត្តប្រាកដជាពេញចិត្តនឹង Theme
មួយនេះខេមបូនឹងខិតខំស្វែងរក Theme និង Tweak
ថ្មីៗដើម្បីចែកជូនប្រិយមិត្ត។
Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.
0 comments:
Post a Comment