Cambo-newsធ្លាប់បានបង្ហាញច្រើនលើកច្រើនដងមកហើយ អំពី Tweaks
សម្រាប់កែលំអរលើស្មាតហ្វូនរបស់ក្រុមហ៊ុន Apple (iPhone, iPad, iPod
Touch)។ ប៉ុន្តែទាល់តែប្រិយមិត្តត្រូវធ្វើការ Jailbreak អោយមាន
Cydia ជាមុនសិនទើបអាចតម្លើងបាន។
សម្រាប់ថ្ងៃនេះ យើងក៏មាន Tweak មួយផងដែរសម្រាប់ចែកជូនប្រិយមិត្ត
ដើម្បីតម្លើងប្រើប្រាស់ អោយមើលទៅកាន់តែទាក់ទាញជាងមុន
ដែលវាមានឈ្មោះថា “BlurCons”។
BlurCons គឺជា Tweak
មួយដែលមានមុខងារបន្ថែមរង្វង់មូលអមជាមួយនឹងពណ៌ព្រាលៗពីលើវា
សម្រាប់ដាក់នៅលើ icon ដើម្បីធ្វើអោយ icon
របស់យើងកាន់តែស្រស់ស្អាត និងទាក់ទាញជាងមុនផងដែរ។ ចំពោះ Tweak
មួយនេះក៏មានមុខងារពិសេសជាច្រើនសម្រាប់អោយប្រិយមិត្តធ្វើការកែ
លំអរផងដែរ។ ចង់ដឹងថាវាមានលក្ខណៈបែបណាខ្លះ
សូមតម្លើងវាទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
តម្រូវការ
- iDevices ដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ ចាប់ពី iOS 8 ឡើងទៅ
- មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
- ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/camboreporteam
- ប្រសិនបើប្រិយមិត្តមាន Source រួចរាល់សូមធ្វើការ Refresh
- បន្ទាប់ពីធ្វើការ Add Source រឺ Refresh រួចរាល់សូមធ្វើការស្វែងរក BlurCons និងធ្វើការ តម្លើងវារួច Restart Springboard
- ដើម្បីអោយដំណើរការកាន់តែរលូនសូមធ្វើការ បិទបើក Device របស់ប្រិយមិត្ត
- បន្ទាប់ពីបាន Respring Device រួច វាមិនទាន់ដំណើរការទេ គឺប្រិយមិត្តត្រូវទៅបើក Enable វាសិន ដោយចូលទៅកាន់ Settings > BlurCons។ នៅក្នុងទីតាំងនេះដែរ ប្រិយមិត្តអាចកែសម្រួលបានតាមដែលប្រិយមិត្តពេញចិត្ត។ បញ្ជាក់៖ សូមធ្វើការ Respring បន្ទាប់ពីបានធ្វើការកែសម្រួលរួច។


0 comments:
Post a Comment