លី ឡាវីន ធុញថប់​នឹង​ ម៉ែយ៉ែម​ទាក់ទង​ណាត់​ញ៉ាំបាយ​ជាមួយ​អ្នកធំ

ភ្នំពេញៈ តារាសម្តែងស្រី ចូលចិត្តបញ្ចេញ ភាពសិចស៊ី ចាស់ដៃ វ័យ២២ឆ្នាំ សម្បូរសាច់ដើមទ្រូង 
ទ្រលុកទ្រលន់ កញ្ញា លី ឡាវីន បានបង្ហើបឲ្យដឹងថា ចាប់តាំងពីនាងចូល ប្រឡូកសិល្បៈ រហូតដល់ពេលនេះ
គឺមានបុរសច្រើនណាស់ បានទាក់ទងសុំស្នេហ៍ នាងមិនដាច់ទេ ហើយក្នុងនោះ សូម្បីតែម៉ែយ៉ែម
ក៏ធ្លាប់កេះកៀវទាក់ទង នាងណែនាំឲ្យអ្នកធំនេះអ្នកធំនោះ ក៏មានច្រើននាក់ដែរ ធ្វើឲ្យមានកើតក្ដីធុញថប់ បង្ហាញអារម្មណ៍ខឹងម្ដងៗ ។
តារាសម្ដែង កំពុងតែក្រសោបបាន ប្រជាប្រិយភាពយ៉ាងក្រាសក្រែល លី ឡាវីន បាននិយាយដោយបើកចំហ
 នៅក្នុងកម្មវិធីសម្ពោធរឿង «Facebookផ្តាច់ស្នេហ៍» ប្រាប់ LookingTODAY ឲ្យដឹងថា នាពេលកន្លងមក 
ធ្លាប់មានបុរសជាច្រើន តាមប្រឡោមស្នេហ៍នាងមិនដាច់ មានទាំងចាស់ មានទាំងក្មេង ។ 
នៅក្នុងនោះ ក៏ធ្លាប់មានម៉ែយ៉ែមខ្លះ ទាក់ទងមកនាងមិនឈប់ ដោយសុំណាត់ទៅដើរលេង និងទៅញុំាបាយជាដើម
 ពិតជាគួរឲ្យរំខានណាស់ ។
ស្រីស្អាតវ័យក្មេងសាច់សរម៉ដ្ឋ រលោង លី ឡាវីន បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំគិតថា បើទោះបីជាមានគេ
 (ម៉ែយ៉ែម) ទាក់ទងក៏ដោយ តែវាមិនសំខាន់ទេ ព្រោះថាបើយើងបដិសេធន៍ ច្រើនលើកច្រើនសារ
 គេក៏មិនហ៊ានបង្ខំយើងដែរ មានអ្នកខ្លះស្តីបន្ទោស ចោទប្រកាន់គេ តែបើខ្ញុំគិតថា យើងគួរកុំស្តីបន្ទោសគេអី 
មកពីយើងទេ បើយើងបើកភ្លើងខៀវឲ្យគេ គេហ៊ានហើយ ស៊ីសងលើខ្លួនឯងទេ » ។
កញ្ញា លី ឡាវីន បានប្រាប់ឲ្យដឹងទៀតថា កន្លងមកនាងធ្លាប់មានអារម្មណ៍ មួម៉ៅក្តៅក្រហាយខ្លាំង 
នៅពេលដែលមានអ្នកទាក់ទង មកនិយាយត្រង់ៗថា សុំណាត់ញុំាបាយ ឬក៏និយាយអីស៊ីជម្រៅជាងនេះ
 តែនាងក៏ត្រូវទ្រាំ ព្រោះអ្នកសិល្បៈគេចមិនផុតឡើយ ចំពោះរឿងបែបនេះឡើយ តែអ្វីសំខាន់គឺការតាំងចិត្តរបស់យើង
 មិនធ្វើរឿងបែបនេះដាច់ខាត៕



 
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment