ហុងកុង៖ តារាស្រីហុងកុងម្នាក់ ត្រូវបានគេដឹងលឺថា ជាតារាម្នាក់ ដែលមានវ័យចំណាស់បន្តិច ប៉ុន្តែរូបនាង នៅតែក្មេងជាងវ័យ និងស្រស់ ស្អាតដដែល។
នាង Katy Chow អាយុ៤៨ឆ្នាំ បានទម្លាយគន្លឹះ នៃការថែក្សាសម្ផស្ស
ឲ្យនៅតែស្រស់ស្អាតរបស់នាង ជាសារធាណៈ។ ចំពោះ វិធីដ៏ល្អ
បំផុតសម្រាប់ថែរក្សាសម្រស់ឲ្យនៅស្ថិតស្ថេរ របស់នាងនោះ គឺបញ្ឈប់ភាព
តប់ប្រមល់( Stress) ។ ចំណែកឯ ការថែទាំផ្ទៃមុខរបស់ Katy Chow វិញ គឺនាងបាន
និយាយថា "ខ្ញុំតែងបិទមុខ ២ថ្ងៃ ម្តង ហើយជាធម្មតា
ខ្ញុំបានប្រើប្រាស់Toner មុនពេលខ្ញុំចូលគេងផងដែរ។ បន្ថែមពីនេះទៅទៀត
ខ្ញុំប្រុងប្រយ័ត្នណាស់ ក្នុងការប្រើប្រាស់ ក្រែមលាបការពារ
កម្កៅថ្ងៃហួសកម្រិត ព្រោះខ្ញុំគិតថា ប្រសិនបើប្រើប្រាស់ វាច្រើនពេក
វានឹងអាចបង្អាក់ រន្ធញើស ក្នុងស្បែករបស់ខ្ញុំ មិនឲ្យដំណើរការបានល្អ។
រីឯទម្លាប់នៃការញ៉ាំរបស់ខ្ញុំ គឺញ៉ាំ៣ពេល ជារៀងរាល់ថ្ងៃ ដែលអាហារ ពេលព្រឹក
សំខាន់សម្រាប់ខ្ញុំ ខ្លាំងណាស់ ហើយខ្ញុំចូលចិត្តញ៉ាំ
បែបអាហារតាមបែបពួកបញ្ចឹមប្រទេស ដោយបន្ថែម ជាមួយនឹងកាហ្វេ។ ជាពិសេស
ខ្ញុំចូលចិត្តទទួលទាន ស៊ុបរុក្ខជាតិ ផងដែរ "៕
Home
Uncategories
តិចនិកថែរក្សាសម្ផស្ស បែបនេះសោះ ទើបធ្វើឲ្យតារាស្រីវ័យ ៤៨ឆ្នាំរូបនេះ នៅតែស្រស់ស្អាត មិនព្រមចាស់
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)



0 comments:
Post a Comment