ធ្វើអោយ icon នៅលើ Dock លោត​នៅ​ពេល​ដែល​មាន​សញ្ញា​ដាស់​តឿន (notify)

ជាទូទៅប្រសិនបើមានសារដាស់តឿននៅលើកម្មវិធីណាមួយ វានឹងមិនមាន​ចលនា​អ្វី​ឡើយ​ ប៉ុន្តែ​នៅ​ពេល​បន្ទាប់​ពី​ប្រិយមិត្ត​បាន​តម្លើង​ Tweak មួយ​រួច​មក​ វា​នឹង​លោត​ចុះ​ឡើង​នៅ​លើ​ Dock ប្រសិន​បើ​មាន​សារ​ដាស់​តឿន​ចំពោះ​កម្មវិធី​នោះ។​ Tweak មួយ​នេះ​ដែរ​ មាន​ឈ្មោះថា ​“BounceNotify8”។ សូម​បញ្ជាក់​ផង​ដែរ​ថា​ វា​មិន​មាន​ឥទ្ធិពល​ទៅ​កម្មវិធី​នៅ​លើ ​Spring Board ទេ គឺ​បាន​ត្រឹម​តែ​នៅលើ​ Dock តែ​ប៉ុណ្ណោះ ជាក់​ស្តែង​ដូច​រូប​ភាព​ខាង​លើ។
សម្រាប់ Tweak មួយនេះគឺងាយស្រួលតម្លើង និងប្រើប្រាស់មែនទែន​ គឺ​គ្រាន់​តែ​តម្លើង​វា​ចប់​ភ្លាម​ វា​នឹង​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ ​ដោយ​មិន​ចាំ​បាច់​អោយ​ប្រិយមិត្ត​ត្រូវ​កែ​សម្រួល​អ្វី​ច្រើន​ទេ។​ ដើម្បី​តម្លើង​វា​បាន​ សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖
តម្រូវការ
  • iDevices ដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ ចាប់ពី iOS 8 ឡើងទៅ
  • មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/camboreporteam
  • ប្រសិនបើប្រិយមិត្តមាន Source រួចរាល់សូមធ្វើការ Refresh
  • សូមចូលទៅកាន់ Cydia រួចធ្វើការស្វែងពាក្យ “BounceNotify8” (CamboReport Logo) រួច​ធ្វើ​ការ​តម្លើង​ជា​ការ​ស្រេច
  • បន្ទាប់ពីធ្វើការតម្លើងចប់ សូមធ្វើការ Respring Device របស់ប្រិយមិត្ត
  • ប្រិយមិត្តក៏អាចចូលទៅកែរសម្រួលមុខងាររបស់ Tweak មួយនេះបានផង​ដែរ​ដោយ​ទី​តាំង​របស់​វា​គឺ​ស្ថិត​នៅ​ Settings > BounceNotify8។



ជាចុងក្រោយ សូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រខេមបូ។ ខេមបូសង្ឃឹម​ថា​ប្រិយមិត្ត​នឹង​ពេញចិត្ត​ជា​មួយ Tweak មួយ​នេះ ហើយ​ក្រុម​ការងារ​យើង​នឹង​ខិត​ខំ​ស្វែង​រក​កម្មវិធី​ណា​ដែល​ប្លែក​សម្រាប់​ចែក​ជូន​ប្រិយមិត្ត ​ក៏​ដូច​ជា​ចំណី​អារម្មណ៍​ថ្មីៗ​ផង​ដែរ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment