តម្លៃស្មាតហ្វូនម៉ូឌែល Galaxy S6 និង S6 Edge នៅ​ទីផ្សារ​អ៊ីតាលី​និង​ស៊ុយអែត មិន​ថោក​នោះទេ!

ដូចដែលប្រិយមិត្តមួយចំនួនបានដឹងហើយថា នៅក្នុងព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភព​លោក​ឆ្នាំ 2015 នេះ គឺ​ស្មាតហ្វូន​ដែល​ទទួល​បាន​សម្លេង​ស្វាគមន៍​ច្រើន​ជាង​គេ​គឺ​ម៉ូឌែល Galaxy S6 និង S6 Edge របស់ Samsung ដែល​នឹង​ចេញ​លក់​នៅ​ខែ មេសា ខាង​មុខ​នេះ​ហើយ ប៉ុន្តែ​សម្រាប់​ពេល​នេះ លឺ​ថា ទីផ្សារ​ស្មាតហ្វូន​នៅ​ប្រទេស​អ៊ីតាលី​និង​ស៊ុយអែត​បញ្ចេញ​តម្លៃ ដើម្បី​អោយ​អតិថិជន​អាច​ធ្វើ​ការ​បញ្ជា​ទិញ​បានហើយ។
បន្ទាប់ពីក្រុមហ៊ុន T-Mobile បានធ្វើការបញ្ចេញនូវតម្លៃ​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូឌែល​នោះ​រួច​មក គឺ​ថា​តម្លៃ Galaxy S6 និង S6 Edge នៅ​ប្រទេស​អ៊ីតាលី​និង​ស៊ុយអែត មិន​ថោក​នោះ​ទេ អាស្រ័យ​ទៅ​តាម​ទំហំ​ផ្ទុក​ទិន្នន័យ​របស់​វា ដែល​មាន​បី​ជម្រើស​សម្រាប់​ម៉ូឌែល​ទាំង​ពីរ​នេះ រួម​មាន 32GB, 64GB និង 128GB។
នៅលើទីផ្សារប្រទេសអ៊ីតាលីនិងស៊ុយអែត លោកអ្នកអាចធ្វើការ​បញ្ជា​ទិញ​ស្មាតហ្វូន Galaxy S6 Edge ក្នុង​តម្លៃ 1003 ដុល្លារ (32GB), 1121 ដុល្លារ (64GB) និង តម្លៃ 1239 ដុល្លារ (128GB)។ ដោយ​ឡែក សម្រាប់​ស្មាតហ្វូន​ម៉ូឌែល Galaxy S6 វិញ វា​មាន​តម្លៃ 825 ដុល្លារ, 944 ដុល្លារ និង 1062 ដុល្លារ ជាមួយ​ជម្រើស​បី​ទំហំ​រៀង​គ្នា​ដូច​ខាងលើ។
ចំពោះតម្លៃស្មាតហ្វូនទាំងពីរម៉ូឌែលខាងលើ សម្រាប់ទីផ្សារ​អ៊ីតាលី​និង​ស៊ុយអែត ឃើញ​ថា​ពិត​ជា​មិន​ថោក​នោះ​ទេ ហើយ​សម្រាប់​ទីផ្សារ​មួយ​ចំនួន​នៅ​ជុំវិញ​ពិភព​លោក យើង​ក៏​មិន​ដឹង​ថា ជា​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​ដែរ។ ដូច្នេះ សម្រាប់​បង​ប្អូន​ប្រិយមិត្ត​ដែល​រស់នៅ​លើ​ទឹក​ដី​អ៊ីតាលី​ឬ​ស៊ុយអែត អាច​ធ្វើ​ការ​បញ្ជា​ទិញ​បាន​ហើយ ជាមួយ​តម្លៃ​ខាងលើនេះ។

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment