ថៃ៖ ដូចជាប្រិយមិត្ត ធ្លាប់ជ្រាបរួចមកហើយ ពីតារាភេទទី៣ Poyd ត្រូវបានគេទទួលស្គាល់ថា ជាតារាភេទទី៣ ដ៏ស្រស់ស្អាតបំផុត ។ ប៉ុន្តែសម្រាប់ ថ្ងៃនេះវិញម្តង មានតារាភេទទី៣ ដ៏វ័យក្មេងម្នាក់ ទៀតហើយ ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់នឹង Poyd ប៉ុន្មានទេ។
ចំពោះ Yoshi ជាតារាភេទទី៣ វ័យក្មេងម្នាក់ ត្រូវបានអ្នកគាំទ្រជាច្រើននាក់ សរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ស្រស់សោភា ដែលមានភ្នែកធំៗ ច្រមុះខ្ពស់ស្រួច ស្បែកសស្អាត និងរាងស្រឡូន ថែមទៀតផង។ យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា អ្នកលេងអ៊ិនធើណេត បានចាត់ទុក នាងជាតារាភេទទី៣ដ៏ស្រស់ស្អាតបំផុត ប្រចាំប្រទេសថៃផងដែរ។ ជាមួយគ្នានោះដែរ Yoshi បានអះអាងថា សម្រស់របស់នាង ជាសម្រស់ពិត ដោយមិនបានកែសម្ផស្សអ្វីនោះទេ ហើយវាក៏ពិបាក ក្នុងការកែសម្ផស្ស ឲ្យមានទម្រង់មុខបែបនេះ នោះដែរ។ ហើយនាងក៏មិនទាន់កែ ភេទផងដែរ។ ប៉ុន្តែនាងបានសារភាពថា បានកែសម្ផស្ស ត្រង់បបូរមាត់មួយតែប៉ុណ្ណោះ៕
តោះមើលសម្រស់របស់ តារាភេទទី៣ដ៏ក្មេងខ្ចី ម្នាក់នេះ ទៅមើល ថាស្រស់ស្អាតកម្រិតណា៖













.jpg)
0 comments:
Post a Comment