ច្បាស់​ណាស់ ស៊ូហ្ស៊ី និង​លី មិនហូរ ផ្ដើម​ពន្លកស្នេហ៍



ក្រុងសេអ៊ូល: Dispatch បាន​ចុះផ្សាយ​ថា ស៊ូហ្ស៊ី នៃ​ក្រុម Miss A និង​តារាភាពយន្ដ​មាន​ឈ្មោះ​ល្បី លី មិនហូរ កំពុង​តែ​ចងសម្ព័ន្ធ​ស្នេហ៍​នឹង​គ្នា​ដោយ​សំអាង​លើ​រូបភាព​ជា​ហូរហែ​របស់​ក្រុម​ប្រមាញ់​រូបថត​។
ប្រភព​ដដែល​បាន​រាយការណ៍​ថា តារា​ទាំង​ពីរ​ដួង​មាន​ទំនាក់ទំនង​ស្នេហ៍​រយៈពេល​ ២ ​សប្ដាហ៍​ហើយ ហើយ​តែងតែ​ណាត់​ជួប​គ្នា​ជា​ញឹកញយ​នៅក្នុង​ទីក្រុង​នានា រួមទាំង ទីក្រុង​ឡុងដ៍ និង​ប៉ារីស ជាដើម​។
ផលិតកម្ម Star House និង JYP បាន​ថ្លែង​​ស្រដៀង​គ្នា​ថា​៖ «​អ្នក​ទាំង​ពីរ​​ផ្ដើម​​ពន្លកស្នេហ៍​ ១ ​ខែ​មុន។ ពួកគេ​រមែង​ប្រយ័ត្នប្រយែង​ចំពោះ​ចំណង​ទាក់ទង​នេះ​ណាស់​។ យើង​សង្ឃឹម​ថា អ្នកគាំទ្រ​គួរ​យោគយល់​ចំពោះ​បញ្ហា​នេះ​»​៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment