កម្មវីធី vShare ដែលអាច​ដោនឡូត​កម្មវិធី​ ឬ​ហ្គេម​ដាក់​លើ​ iPhone ដោយ​មិន​ចាំ​បាច់ Jailbreak ឥឡូវ​មាន​នៅ​លើ Android ដែរ​ហើយ!

ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានដឹងរួចមកហើយ អំពីកម្មវិធីមួយ​នេះ​ដែល​វា​ជា​កម្មវិធី​មួយ​ដ៏​ពិសេស​ អាច​អោយ​ប្រិយមិត្ត​ទាញ​យក​កម្មវិធី​បាន​ដោយ​ឥត​គិត​ថ្លៃ ​ហើយ​ងាយ​ស្រួល​ទៀត​ផង។
vShare គឺជាកម្មវិធីមួយដែលមានការពេញនិយមប្រើប្រាស់ តាំងពីជំនាន់ iOS4 មកម៉្លេះ​ ដែល​វា​សម្បូរ​ទៅ​ដោយ​កម្មវិធី​ និង​ហ្គេម​ដែល​ Free​ អាច​អោយ​យើង​ទាញ​យក​បាន​ដោយ​សេរី។​ កម្មវិធី​មួយ​នេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជន​ជាតិ​ចិន​ ដែល​កាលពីមុនគឺ​មាន​តែ​អក្សរ​ចិន​ទេ​ ប៉ុន្តែ​ឥឡូវ​នេះ​ឃើញ​មាន​ភាសា​ច្រើន​រួម​ទាំង​ភាសាខ្មែរ​យើង​ទៀត​ផង។
កាលពីមុន vShare គឺមានតែនៅលើស្មាតហ្វូន iOS ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះកម្មវិធី​មួយ​នេះ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ ជា​ហេតុ​ដែល​នាំ​ឲ​បង្កើត​កម្មវិធី​មួយ​នេះ​នៅ​លើ​ស្មាតហ្វូន Android បន្ថែម​ទៀត។​ ដូច្នេះ​សម្រាប់​ប្រិយមិត្ត​ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរ​អាច​តម្លើង​បាន​ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖
តម្រូវការ
  • iDevices ដែលដំណើរការដោយប្រព័ន្ធ iOS 6 ឡើងទៅ
  • Device ដែលដំណើរការដោយប្រព័ន្ធ Android 4.0 ឡើងទៅ
  • iDevice មិនទាន់ Jailbreak ក៏អាចតម្លើងបានដែរ
  • Device មិនទាន់ Root ក៏អាចតម្លើងបានដែរ
របៀបតម្លើង និងរបៀបប្រើប្រាស់ :
iOS
  • សូមចូលទៅកាន់ Safari Browser រួចវាយនូវ Address (www.vshare.com)
  • បើសិនទូរស័ព្ទរបស់អ្នកមិនទាន់ Jailbreak សូមចុចលើ Download (Unjailbroken)
  • បើសិនទូរស័ព្ទរបស់អ្នកបាន Jailbreak រួច សូមចុចលើ Download​​ (Jailbroken) រួច​ចុច install ជាការស្រេច
Android
  • សូមចូលទៅកាន់ Browser រួចវាយនូវ Address (www.vshare.com)
  • រួចចុចលើពាក្យ Download
  • បន្ទាប់ពី Download ចប់សូមតម្លើងវាជាការស្រេច។

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment