ប្រិយមិត្តមួយចំនួន ប្រាកដជាបានលេង ហ្គេមស៊ីពណ៌ ជាច្រើន រួចមកហើយ ជាពិសេស មិត្តនារីៗគឺចូលចិត្ត លេងតែម្តង ដែលហ្គេមទាំង នោះមានភាព ងាយស្រួល ក្នុងការបញ្ជា និងទាក់ទាញ ជាខ្លាំងជាមួយ នឹងរូបភាពដ៏រស់រវើក។ នៅថ្ងៃនេះ ក្រុមការងាររបស់ ខេមបូនឹងណែនាំ ហ្គេមមួយ ស្រដៀងគា្ននឹង ហ្គេមស៊ីពណ៌ ផ្សេងៗដែរ វាមានឈ្មោះ Home: Boov Pop មកអោយ អ្នកទាំងអស់គា្ន លេងកំសាន្តអារម្មណ៍។
Home: Boov Pop គឺជាប្រភេទ ហេ្គមជាស៊ីពណ៌ ដែលមានក្រាហិ្វច ស្រស់ស្អាត ភឺ្លច្បាស់ល្អ មិនចាញ់ហេ្គម ស៊ីពណ៌ដទៃឡើយ។ សំរាប់ការបញ្ជាវិញអ្នក គ្រាន់តែយកដៃដាក់ នៅលើកញ្ចក់ អេក្រង់រួចអូស ឡើងលើ ចុះក្រោម និង កាច់ទៅឆ្វេង ទៅស្តាំជាការស្រេច។ ហើយហេ្គមនេះ ក៏តំរូវអោយអ្នក អូសពណ៌អោយ បានច្រើនដែរ ដើម្បីទទួល ពិន្ទុច្រើន និងទទួលបាន Skill ដែលបងើ្កត អោយអ្នកឆាប់ ទទួលជោគជ័យ នៃហ្គេម ប៉ុន្តែក្នុងការ បញ្ជាគឺមានកំនត់។ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖
Home: Boov Pop អ្នកអាចដោនឡូដលេងបានដោយឥតគិតថ្លៃឡើយទាំងប្រព័ន្ធប្រតិបតិ្តការ iOS និង Android ដែលវាមានទំហំមិនដល់ 91MB។ ខេមបូសង្ឃឹមថាប្រិយមិត្តនឹងចូលចិត្តលេងហេ្គមនេះជាក់ជាមិនខានឡើយ។


0 comments:
Post a Comment