ជាការពិតណាស់ ការដុសខាត់ ខួរក្បាលដោយ ប្រើការគិត ពិតជាធ្វើអោយ យើងមានអារម្មណ៍ ថាឈឺក្បាល ស្មុគស្មាញ និងធុញទ្រាន់ណាស់ ប្រសិនបើយើង គិតវាមិនចេញ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ លទ្ធផលបន្ទាប់ ពីយើងបាន បញ្ចប់វា អាចធ្វើអោយយើងទទួល បាននូវគំនិតថ្មី អ្វីដែលមិន ធ្លាប់នឹកឃើញ និងជួយអោយ ប្រព័ន្ធខួរក្បាល របស់យើងចៀស វាងនូវភាពស្ពឹក និងដំណើរការបានល្អ។
យ៉ាងណាមិញ នៅថ្ងៃនេះ ក្រុមការងារខេមបូ ក៏មានហ្គេមមួយ ចំនួនសម្រាប់ ចែករំលែក ជូនប្រិយមិត្ត និងប្អូនៗកុមារ លេងកំសាន្តក៏ដូចជា វឹកហាត់នូវ ប្រព័ន្ធខួរក្បាល អោយដំណើរការបានល្អ ដោយហ្គេមទាំងនោះ មានរាយឈ្មោះ ដូចខាងក្រោម៖
- Super Sudoku
ប្រិយមិត្តមួយចំនួន ប្រាកដជាធ្លាប់លឺ និងបានលេង រួចមកហើយអំពី ហ្គេមដែលមាន លក្ខណៈប្រើលេខ សម្រាប់ដាក់ ដើម្បីអោយបាន លេខខុសគ្នា គ្រប់ចន្លោះ តាមវគ្គដែលយើង បានជ្រើសរើសលេង។ ឧទាហរណ៍៖ សម្រាប់វគ្គ ងាយស្រួល គឺមានលេខត្រឹមតែ 6 ទេ ដូច្នេះត្រូវជ្រើសរើស ចន្លោះណាមួយ ហើយបំពេញ លេខទាំងនោះ កុំអោយជាន់គ្នា ប៉ុន្តែសម្រាប់វគ្គ លំបាកវិញគឺមានលេខ រហូតដល់ទៅ 9។
- Unblock Me
Unblock Me គឺជាហ្គេមមួយ ដែលមានការ ពេញនិយមលេង យ៉ាងខ្លាំង ដោយសង្កេត មើលទៅការទាញយក ឃើញថាមានអ្នកលេងរហូតដល់ 50 លាននាក់ជាងឯណោះ។ វាគឺជា ប្រភេទហ្គេម ប្រើគំនិត ដោយត្រូវធ្វើយ៉ាងណា អូសបន្ទះឈើ ពណ៌ក្រហមអោយចូល ប្រលោះមួយ នៅជ្រុងខាងស្តាំ ហើយហ្គេម មួយនេះដែរ ទើបតែបានធ្វើការ update ទៅជំនាន់ថ្មី កាលពីប៉ុន្មាន សប្តាហ៍មុននេះទេ។
- Word Search
ចំពោះហ្គេម មួយនេះដែរ ឃើញថាមានលក្ខណៈ ស្រួលជាងគេ ដោយសារតែ ហ្គេមមួយនេះ គ្រាន់តែតម្រូវ អោយយើង ស្វែងរកពាក្យណា ដែលដូចទៅ នឹងពាក្យដែល គេដាក់អោយ។ ការលេង ហ្គេមបែបនេះ ក៏អាចជួយអោយ ប្រិយមិត្តរីក ចម្រើនផ្នែកភាសាអង់គ្លេស មួយកំរិតទៀតផងដែរ ព្រោះថាបានជួប ជាមួយពាក្យថ្មី ដែលយើងមិនធ្លាប់រៀន។
ជាចុងក្រោយ ក្រុមការងារ របស់ខេមបូ សូមអរគុណ ដល់ប្រិយមិត្ត ដែលតែងតែ គាំទ្រដល់ខេមបូ នឹងខិតខំស្វែង រកកម្មវិធី ពិសេសៗ ជាច្រើនដើម្បី ចែកជូនប្រិយមិត្ត នៅពេលក្រោយទៀត។




0 comments:
Post a Comment