នៅ​ចាំ​ហ្គេម​មួយ​នេះ​ទេ? ឥឡូវ​នេះ​អាច​លេង​បាន​ទាំង​ប្រព័ន្ធ iOS & Android ហើយ

a
Contra Evolution ឬហៅថា រាំបូ ដែលជាហ្គេម មួយដ៏ពេញនិយម កាលពីជំនាន់ ប៉ុន្មានទស្សវត្តមុន ដោយវាជា ប្រភេទហ្គេមបាញ់គ្នា ហើយដែលមាន ដៃគូត្រឹមតែ 2 នាក់ប៉ុណ្ណោះ។ និយាយពី ហ្គេមមួយនេះ គឺពិតជាធ្វើអោយ ខ្ញុំចង់លេងវា ម្តងទៀតណាស់ ចុះប្រិយមិត្តវិញ?
សម្រាប់ថ្ងៃនេះ ក្រុមការងារ ខេមបូរីផត នឹងបង្ហាញពី របៀបទាញយកហ្គេម Contra Evolution(រាំបូ) ដល់ប្រិយមិត្ត សម្រាប់លេងកំសាន្ត នៅលើស្មាតហ្វូនរបស់ខ្លួន ប៉ុន្តែសម្រាប់តែប្រព័ន្ធ Android ប៉ុណ្ណោះ។ ហើយចំពោះ ទំហំនៃហ្គេម មួយនេះវិញគឺមានទំហំត្រឹមតែ 18 MB ប៉ុណ្ណោះ។ ហើយអ្វីដែល កាន់តែអស្ចារ្យ ជាងនេះទៅ ទៀតនោះគឺ គេបានធ្វើកំណែរ ថ្មីទៅលើហ្គេមមួយនេះ អោយកាន់តែ សប្បាយជក់ចិត្ត ដោយមានវគ្គច្រើន តួអង្គកំពូលៗ និង ក្រាហ្វិកច្បាស់មុនជាដើម។​ ចំពោះ iOS វិញ​ គេក៏បានយកហ្គេមនេះ តេស្តសាកល្បងលើ iPhone និង iPad ផងដែរ ហើយក៏នឹង គ្រោងដាក់បញ្ចូល វានៅក្នុង App Store នៅក្នុងពេលឆាប់ៗ នេះផងដែរ។
bce
សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

សូមអរគុណប្រិយមិត្ត ទាំងអស់ដែលតែងតែ គាំទ្រខេមបូ។ ខេមបូសង្ឃឹមថា ប្រិយមិត្តនឹងពេញចិត្ត នឹងកម្មវិធីមួយនេះ ហើយក្រុមការងារ យើងនឹងខិតខំ ស្វែងរកកម្មវិធីអ្វី ដែលប្លែកសម្រាប់ ចែកជូនប្រិយមិត្ត ក៏ដូចជាចំណី អារម្មណ៍ថ្មីៗផងដែរ។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment